Jump to content

បវរកញ្ញាចក្រវាឡ

ពីវិគីភីឌា

បវរកញ្ញាចក្រវាឡ (អង់គ្លេស: Miss Universe) គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំដែលគ្រប់គ្រងដោយស្ថាប័នបវរកញ្ញាចក្រវាឡដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងប្រទេសសៀម។រួមជាមួយនឹងកម្មវិធីបវរកញ្ញាពិភពលោក បវរកញ្ញាអន្តរជាតិ និង បវរកញ្ញាផែនដីកម្មវិធីបវរកញ្ញាចក្រវាឡគឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយនៅក្នុងចំណោមកម្មវិធីប្រកួតសម្រស់អន្តរជាតិធំៗទាំង ០៤[]

បវរកញ្ញាចក្រវាឡ
ប្រភេទការប្រកួតប្រជែងសម្រស់
អង្គការមេ
ការិយាល័យកណ្ដាល
ការប្រកួតលើកដំបូង១៩៥២
ការប្រកួតបច្ចុប្បន្ន២០២៤
អ្នកឈ្នះបច្ចុប្បន្នVictoria Kjær Theilvig
 ដាណឺម៉ាក
ម្ចាស់កម្មសិទ្ធិ
Raul Rocha Cantú
នាយកប្រតិបត្តិ
Ronald Day
ប្រធាន
Raul Rocha Cantú
អនុប្រធាន
ភាសាអង់គ្លេស
វេបសាយhttps://www.missuniverse.com/

បវរកញ្ញាចក្រវាឡបច្ចុប្បន្នគឺ Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាកដែលបានគ្រងម្កុដកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងមុិកសុិក ប្រទេសម៉ិកស៊ីកូ

ប្រវត្តិ

[កែប្រែ]
ឈៀងបវរកញ្ញាចក្រវាឡពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២១

ពាក្យថាបវរកញ្ញាចក្រវាឡត្រូវបានប្រើប្រាស់ជាលើកដំបូងដោយ International Pageant of Pulchritude នៅក្នុងឆ្នាំ ១៩២៦។ការប្រកួតនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ១៩៣៥ នៅពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំនិងព្រឹត្តិការណ៍ផ្សេងៗទៀតមុនកើតមានសង្គ្រាមលោកលើកទី ២ កម្មវិធីប្រឡងនេះត្រូវបានបិទបញ្ចប់។

ម្ចាស់ជ័យលាភីនៅក្នុងការប្រកួតប្រជែងឆ្នាំ ១៩៣០

កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ដោយក្រុមហ៊ុន Pacific Knitting Mills ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានិងជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ហែលទឹក Catalina ហើយចាប់តាំងពីពេលនោះមកវាមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។ក្រុមហ៊ុនគឺជាអ្នកឧបត្ថម្ភកម្មវិធីប្រឡងបវរកញ្ញាសហរដ្ឋអាមេរិករហូតដល់ឆ្នាំ ១៩៥១។នៅក្នុងឆ្នាំនោះ Yolande Betbeze ដែលជាម្ចាស់ជ័យលាភីបានបដិសេធមិនថតរូបផ្សព្វផ្សាយជាសាធារណៈដោយស្លៀកឈុតហែលទឹករបស់ពួកគេ។នៅក្នុងឆ្នាំ ១៩៥២ ក្រុមហ៊ុន Pacific Knitting Mills បានរៀបចំកម្មវិធីប្រឡងបវរកញ្ញាសហរដ្ឋអាមេរិកនិងបវរកញ្ញាចក្រវាឡដោយរួមគ្នាសហការឧបត្ថម្ភអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។[]

Armi Kuusela នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់

កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងឆ្នាំ ១៩៥២។ម្ចាស់ជ័យលាភីលើកដំបូងបានទៅលើ Armi Kuusela មកពីប្រទេសហ្វាំងឡង់មិនយូរប៉ុន្មាននាងបានបោះបង់តំណែងរបស់នាងចោលបើទោះបីជាមិនមែនជាផ្លូវការក៏ដោយដើម្បីទៅរៀបអាពាហ៍ពិពាហ៍មុនពេលតំណែងឆ្នាំរបស់នាងត្រូវបានបញ្ចប់។[]រហូតមកដល់ឆ្នាំ ១៩៥៨ ចំណងជើងបវរកញ្ញាចក្រវាឡដូចជាបវរកញ្ញាសហរដ្ឋអាមេរិកត្រូវបានចុះកាលបរិច្ឆេទនៅឆ្នាំបន្ទាប់ពីការប្រឡងដូច្នេះនៅក្នុងអំឡុងពេលនោះតំណែងរបស់ Kuusela គឺបវរកញ្ញាចក្រវាឡឆ្នាំ ១៩៥៣។ចាប់តាំងពីក្រុមហ៊ុន Pacific Mills បានបង្កើតកម្មវិធីប្រឡងនេះមកការរៀបចំគ្រប់គ្រងគឺធ្វើឡើងដោយអង្គការបវរកញ្ញាចក្រវាឡ។នៅទីបំផុតក្រុមហ៊ុន Pacific Mills និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះត្រូវបានទិញដោយសាជីវកម្ម Kayser-Roth[]

ការប្រកួតនេះត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៥។CBS បានចាប់ផ្តើមចាក់ផ្សាយការប្រឡងបវរកញ្ញាសហរដ្ឋអាមេរិកនិងបវរកញ្ញាចក្រវាឡរួមគ្នានៅក្នុងឆ្នាំ ១៩៦០ ហើយបានបំបែកការចាក់ផ្សាយកម្មវិធីប្រឡងទាំងពីរនេះដាច់ដោយឡែកពីគ្នានៅក្នុងឆ្នាំ ១៩៦៥។បន្ទាប់មកនៅក្នុងឆ្នាំ ១៩៧៥ ក្រុមហ៊ុន Gulf and westen បានទិញយកសាជីវកម្ម Kayser-Roth ហើយបានកាន់កាប់បវរកញ្ញាចក្រវាឡរហូតដល់ឆ្នាំ ១៩៩១ និងត្រូវបានក្រុមហ៊ុន Procter & Gamble ទិញយក។[]

នៅក្នុង ១៩៩១ លោកដូណាស់ ត្រាំបានទិញកម្មវិធីប្រកួតពី ITT Crop ជាមួយនឹងការរៀបចំចាក់ផ្សាយជាមួយនឹង CBS រហូតដល់ឆ្នាំ ២០០២។[]នៅក្នុងឆ្នាំ ១៩៩៨ Miss Universe, Inc. បានប្តូរឈ្មោះរបស់ខ្លួនទៅជាអង្គការបវរកញ្ញាចក្រវាឡហើយបានផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួនពីទីក្រុងឡូសអេនជឺលេសទៅទីក្រុងញូវយ៉ក[][]នៅចុងឆ្នាំ ២០០២ លោកដូណាល់ ត្រាំបានចូលទៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយនឹង NBC នៅក្នុងឆ្នាំ ២០០៣ ដែលលើសពីទីផ្សារផ្សេងៗទៀតសម្រាប់សិទ្ធិចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។[][]ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៤ ការប្រកួតសម្រស់ត្រូវបានចាក់ផ្សាយនៅសហរដ្ឋអាមេរិកលើស្ថានីយ៍ទូរទស្សន៍ NBC[១០]

នៅខែមិថុនា ឆ្នាំ ២០១៥ NBC បានលុបចោលទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយនឹងលោកដូណាល់ ត្រាំនិងអង្គការបវរកញ្ញាចក្រវាឡដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានឆ្លងកាត់ព្រំដែនមកពីប្រទេសម៉ិកស៊ីកូ[១១][១២]ជាផ្នែកនៃដំណោះស្រាយផ្លូវច្បាប់នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ លោកដូណាល់ ត្រាំបានទិញភាគហ៊ុន ៥០% របស់ NBC នៅក្នុងក្រុមហ៊ុនដោយធ្វើឲ្យលោកក្លាយជាម្ចាស់ក្រុមហ៊ុនតែមួយគត់។០៣ ថ្ងៃក្រោយមកលោកបានលក់ក្រុមហ៊ុនទាំងមូលទៅឲ្យ WME/IMG[១៣][១៤] បន្ទាប់ពីការផ្លាស់ប្តូរកម្មសិទ្ធិនៅខែតុលា ឆ្នាំ ២០១៥ Fox និង Azteca បានក្លាយជាអ្នកចាក់ផ្សាយជាផ្លូវការនៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡនិងបវរកញ្ញាសហរដ្ឋអាមេរិក[១៥]សិទ្ធិចាក់ផ្សាយរបស់កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡត្រូវបានបំបែកជាបណ្ដោះអាសន្នទៅឲ្យ Telemundo និង FYI នៅក្នុងឆ្នាំ ២០២០ ដោយសារមានការរឹតត្បិតជំងឺរាតត្បាតកូវីត-១៩ នៅពេលនោះ។កិច្ចសន្យាជាមួយនឹង Fox និងពិធីករ Steve Harvey ត្រូវបានបន្តឡើងវិញសម្រាប់ការប្រកួតនៅក្នុងឆ្នាំ ២០២១។

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុន JKN Global Group ដែលមានមូលដ្ឋាននៅប្រទេសសៀមបានទិញយក អង្គការបវរកញ្ញាចក្រវាឡពីក្រុមហ៊ុន Endeavor Group Holdings ដែលជាកម្មសិទ្ធិរបស់ IMG Worldwide នៅក្នុងតម្លៃ ១៤ លានដុល្លារដែលធ្វើឲ្យ Anne Jakapong Jakrajutatip ក្លាយជាស្ត្រីកែភេទដំបូងគេដែលជាម្ចាស់អង្គការនិងជាលើកទីមួយរបស់អង្គការហើយបានពង្រីកទីស្នាក់ការកណ្តាលរបស់ខ្លួននៅខាងក្រៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២២ តទៅ NBC ទទួលបានសិទ្ធិចាក់ផ្សាយសារជាថ្មីតាមរយៈ The Roku Channel ដោយសារមានការផ្លាស់ប្តូរម្ចាស់ថ្មីដែលនេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្របវរកញ្ញាចក្រវាឡដែលកម្មវិធីប្រកួតបានផ្លាស់ប្តូរពីការចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍បែបប្រពៃណីទៅជាប្រព័ន្ធផ្សព្វផ្សាយពេញលេញនៅសហរដ្ឋអាមេរិក[១៦]

នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ Paula Shugart ប្រធានអង្គការបវរកញ្ញាចក្រវាលបានប្រកាសពីការចាកចេញរបស់លោកស្រីពីអង្គការបវរកញ្ញាចក្រវាឡ[១៧]តំណែងនេះនឹងមិនត្រូវបានកំណត់យកអ្នកថ្មីមកជំនួសនោះឡើយ។[១៧]បន្ទាប់ពីការចាកចេញរបស់ Shugart នាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាឡ Amy Emmerich ក៏បានប្រកាសពីការចាកចេញរបស់លោកស្រីនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ហើយបានចាកចេញពីផ្លូវការនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។[១៨]

ម្ចាស់ម្កុដថ្មីៗ

[កែប្រែ]
ឆ្នាំប្រកួត ប្រទេស ម្ចាស់ម្កុដ ឈុតតំណាងជាតិល្អដាច់គេ ទីកន្លែងនៃការប្រកួត ចំនួនប្រទេសចូលរួមប្រកួត
២០២៦ ព័រតូរីកូ ព័រតូរីកូ
២០២៥ ថៃ សៀម
២០២៤  ដាណឺម៉ាក Maria Victoria Kjær Theilvig  ហ្វីលីពីន  ម៉ិកស៊ិក ១២៥
២០២៣  នីការ៉ាក្វា Sheynnis Alondra Palacios Cornejo អែលសាល់វ៉ាឌ័រ អែលសាល់វ៉ាឌ័រ ៨៤
២០២២  សហរដ្ឋអាមេរិក R'Bonney Nola Gabriel  អ៊ុយក្រែន  សហរដ្ឋអាមេរិក ៨៣
២០២១  ឥណ្ឌា Harnaaz Kaur Sandhu  នីហ្សេរីយ៉ា  អ៊ីស្រាអែល ៨០
២០២០  ម៉ិកស៊ិក Alma Andrea Meza Carmona មីយ៉ាន់ម៉ា ភូមា  សហរដ្ឋអាមេរិក ៧៤
២០១៩  អាហ្វ្រិកខាងត្បូង Zozibini Tunzi  ហ្វីលីពីន ៩០
២០១៨  ហ្វីលីពីន Catriona Elisa Magnayon Gray ឡាវ លាវ ថៃ សៀម ៩៤
២០១៧  អាហ្វ្រិកខាងត្បូង Demi-Leigh Tebow  ជប៉ុន  សហរដ្ឋអាមេរិក ៩២
២០១៦  បារាំង Iris Mittenaere មីយ៉ាន់ម៉ា ភូមា  ហ្វីលីពីន ៨៦
២០១៥  ហ្វីលីពីន Pia Alonzo Wurtzbach-Jauncey ថៃ សៀម  សហរដ្ឋអាមេរិក ៨០
២០១៤  កូឡុំប៊ី Paulina Vega Dieppa  ឥណ្ឌូនេស៊ី ៨៨
២០១៣  វេណេស៊ុយអេឡា María Gabriela de Jesús Isler Morales  នីការ៉ាក្វា រុស្ស៊ី ៨៦
២០១២  សហរដ្ឋអាមេរិក Olivia Frances Culpo  ចិន  សហរដ្ឋអាមេរិក ៨៩
២០១១ អង់ហ្គោឡា អង់ហ្គោឡា Leila Lopes ប៉ាណាម៉ា ប៉ាណាម៉ា ប្រេស៊ីល
២០១០  ម៉ិកស៊ិក Jimena Navarrete Rosete ថៃ សៀម  សហរដ្ឋអាមេរិក ៨៣
២០០៩  វេណេស៊ុយអេឡា Stefanía Fernández Krupij ប៉ាណាម៉ា ប៉ាណាម៉ា បាហាម៉ា បាហាម៉ាស
២០០៨ Dayana Sabrina Mendoza Moncada ថៃ សៀម វៀតណាម យួន ៨០
២០០៧  ជប៉ុន Riyo Mori មិនមានអ្នកឈ្នះ  ម៉ិកស៊ិក ៧៧
២០០៦ ព័រតូរីកូ ព័រតូរីកូ Zuleyka Jerrís Rivera Mendoza  ជប៉ុន  សហរដ្ឋអាមេរិក ៨៦
២០០៥  កាណាដា Natalie Glebova ថៃ សៀម ថៃ សៀម ៨១
២០០៤  អូស្ត្រាលី Jennifer Hawkins ប៉ាណាម៉ា ប៉ាណាម៉ា  អេក្វាឌ័រ ៨០
២០០៣ សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក Amelia Patricia Vega Polanco សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក ប៉ាណាម៉ា ប៉ាណាម៉ា ៧១
២០០២ ប៉ាណាម៉ា ប៉ាណាម៉ា Yostin Lissette Pasek Patiño (ជំនួសតំណែង)  កូឡុំប៊ី ព័រតូរីកូ ព័រតូរីកូ ៧៥
រុស្ស៊ី Oksana Gennadyevna Borodina (លាលែងចេញពីតំណែង)
២០០១ ព័រតូរីកូ ព័រតូរីកូ Denise Marie Quiñones August កូរ៉េខាងត្បូង កូរ៉េ ៧៧
២០០០  ឥណ្ឌា Lara Dutta Bhupathi  ម៉ិកស៊ិក ប្រទេសស៊ីប(Cyprus) ស៊ីប (Cyprus) ៧៩
១៩៩៩ បុតស្វាណា បូតស្វាណា Mpule Keneilwe Kwelagobe ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ ៨៤
១៩៩៨ ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ Wendy Marcelle Fitzwilliam  សហរដ្ឋអាមេរិក ៨១
១៩៩៧  សហរដ្ឋអាមេរិក Brook Antoinette Mahealani Lee  កូឡុំប៊ី ៧៤
១៩៩៦  វេណេស៊ុយអេឡា Yoseph Alicia Machado Fajardo រុស្ស៊ី ៧៩
១៩៩៥  សហរដ្ឋអាមេរិក Chelsi Mariam Pearl Smith ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ ណាមីប៊ី ណាមីប៊ី ៨២
១៩៩៤  ឥណ្ឌា Sushmita Sen  ហ្វីលីពីន  ហ្វីលីពីន ៧៧
១៩៩៣ ព័រតូរីកូ ព័រតូរីកូ Dayanara Torres Delgado  ន័រវែស  ម៉ិកស៊ិក ៧៩
១៩៩២ ណាមីប៊ី ណាមីប៊ី Michelle McLean ប៉ារ៉ាគ្វេ ប៉ារ៉ាហ្គាយ ថៃ សៀម ៧៨
១៩៩១  ម៉ិកស៊ិក María de Guadalupe Jones Garay  កូឡុំប៊ី  សហរដ្ឋអាមេរិក ៧៣
១៩៩០  ន័រវែស Mona Grudt ៧១
១៩៨៩  ហូឡង់ Angela Visser  កូឡុំប៊ី  ម៉ិកស៊ិក ៧៦
១៩៨៨ ថៃ សៀម Porntip Nakhirunkanok ថៃ សៀម  តៃវ៉ាន់ ៦៦
១៩៨៧  ឈីលី Cecilia Carolina Bolocco Fonck ប្រេស៊ីល  សិង្ហបុរី ៩៨
១៩៨៦  វេណេស៊ុយអេឡា Bárbara Palacios Teyde de Manrique ប៉ាណាម៉ា ប៉ាណាម៉ា ប៉ាណាម៉ា ប៉ាណាម៉ា ៧៧
១៩៨៥ ព័រតូរីកូ ព័រតូរីកូ Deborah Carthy Deu  កូឡុំប៊ី  សហរដ្ឋអាមេរិក ៧៩
១៩៨៤  ស៊ុយអែត Yvonne Agneta Ryding  ឥណ្ឌា ៨១
១៩៨៣  នូវែលសេឡង់ Lorraine Elizabeth Downes កូរ៉េខាងត្បូង កូរ៉េ ៨០
១៩៨២  កាណាដា Karen Dianne BaldwinKaren  ប៉េរូ  ប៉េរូ ៧៧
១៩៨១  វេណេស៊ុយអេឡា Irene Lailin Sáez Conde ប្រេស៊ីល  សហរដ្ឋអាមេរិក ៧៦
១៩៨០  សហរដ្ឋអាមេរិក Shawn Weatherly  ឥណ្ឌា កូរ៉េខាងត្បូង កូរ៉េ ៦៩
១៩៧៩  វេណេស៊ុយអេឡា Maritza Sayalero Fernández អ៊ូរុយគ្វេ អ៊ុយរ៉ាហ្គាយ  អូស្ត្រាលី ៧៥
១៩៧៨  អាហ្វ្រិកខាងត្បូង Margaret Gardiner  ឥណ្ឌា  ម៉ិកស៊ិក
១៩៧៧ ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ Janelle Penny Commissiong កូរ៉េខាងត្បូង កូរ៉េ សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក ៨០
១៩៧៦  អ៊ីស្រាអែល Rina Mor-Goder  ប៉េរូ  ហុងកុង ៧២
១៩៧៥  ហ្វាំងឡង់ Anne Marie Pohtamo  ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ អែលសាល់វ៉ាឌ័រ ៧១
១៩៧៤ ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ Maria de Amparo Muñoz y Quesada (លាលែងចេញពីតំណែង) កូរ៉េខាងត្បូង កូរ៉េ  ហ្វីលីពីន ៦៥
១៩៧៣  ហ្វីលីពីន Maria Margarita Roxas Moran-Floirendo ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ ទង់ជាតិក្រិច ក្រិច ៦១
១៩៧២  អូស្ត្រាលី Kerry Anne Wells  ប៉េរូ ព័រតូរីកូ ព័រតូរីកូ
១៩៧១  លីបង់ Georgina Rizk  ម៉ិកស៊ិក  សហរដ្ឋអាមេរិក ៦០
១៩៧០ ព័រតូរីកូ ព័រតូរីកូ Marisol Malaret Contreras  បូលីវី ៦៤
១៩៦៩  ហ្វីលីពីន Maria Gloria Aspillera Diaz ថៃ សៀម ៦១
១៩៦៨ ប្រេស៊ីល Martha Maria Cordeiro Vasconcellos  កូឡុំប៊ី ៦៥
១៩៦៧  សហរដ្ឋអាមេរិក Sylvia Louise Hitchcock-Carson ប្រេស៊ីល ៥៦
១៩៦៦  ស៊ុយអែត Margareta Arvidsson  អ៊ីស្រាអែល ៥០
១៩៦៥ ថៃ សៀម Apasra Hongsakula  សហរដ្ឋអាមេរិក ៥៦
១៩៦៤ ទង់ជាតិក្រិច ក្រិច Kyriaki Tsopei  ហូឡង់ ៦០
១៩៦៣ ប្រេស៊ីល Iêda Maria Brutto Vargas  អ៊ីស្រាអែល ៥០
១៩៦២  អាហ្សង់ទីន Beatriz Nolan Figueredo  សហរាជាណាចក្រ ៥២
១៩៦១  អាល្លឺម៉ង់ Marlene Schmidt មិនទាន់មាន ៤៨
១៩៦០  សហរដ្ឋអាមេរិក Linda Jeanne Bement ៤៣
១៩៥៩  ជប៉ុន Akiko Kojima ៣៤
១៩៥៨  កូឡុំប៊ី Luz Marina Zuluaga Zuluaga ៣៦
១៩៥៧  ប៉េរូ Gladys Rosa Zender de Meier ៣២
១៩៥៦  សហរដ្ឋអាមេរិក Carol Ann Laverne Morris ៣០
១៩៥៥  ស៊ុយអែត Hillevi Rombin Schine ៣៣
១៩៥៤  សហរដ្ឋអាមេរិក Miriam Jacqueline Stevenson
១៩៥៣  បារាំង Christiane Magnani ២៦
១៩៥២  ហ្វាំងឡង់ Armi Helena Kuusela-Williams (បោះបង់តំណែង) ៣០

ចំនួនប្រទេសឬដែនដី

[កែប្រែ]
ប្រទេស ឬ ដែនដី ចំនួន ឆ្នាំ
 សហរដ្ឋអាមេរិក
០៩ ១៩៥៤, ១៩៥៦, ១៩៦០, ១៩៦៧, ១៩៨០, ១៩៩៥, ១៩៩៧, ២០១២, ២០២២
 វេណេស៊ុយអេឡា
០៧ ១៩៧៩, ១៩៨១, ១៩៨៦, ១៩៩៦, ២០០៨, ២០០៩, ២០១៣
ព័រតូរីកូ ព័រតូរីកូ
០៥ ១៩៧០, ១៩៨៥, ១៩៩៣, ២០០១, ២០០៦
 ហ្វីលីពីន
០៤ ១៩៦៩, ១៩៧៣, ២០១៥, ២០១៨
 ឥណ្ឌា
០៣ ១៩៩៤, ២០០០, ២០២១
 ម៉ិកស៊ិក
១៩៩១, ២០១០, ២០២០
 អាហ្វ្រិកខាងត្បូង
១៩៧៨, ២០១៧, ២០១៩
 ស៊ុយអែត
១៩៥៥, ១៩៦៦, ១៩៨៤
 បារាំង
០២ ១៩៥៣, ២០១៦
 កូឡុំប៊ី
១៩៥៨, ២០១៤
 ជប៉ុន
១៩៥៩, ២០០៧
 កាណាដា
១៩៨២, ២០០៥
 អូស្ត្រាលី
១៩៧២, ២០០៤
ទ្រីនីតេ និងតូបាហ្គោ ទ្រីនីដាដ និង តូបាហ្គោ
១៩៧៧, ១៩៩៨
ថៃ សៀម
១៩៦៥, ១៩៨៨
 ហ្វាំងឡង់
១៩៥២, ១៩៧៥
ប្រេស៊ីល
១៩៦៣, ១៩៦៨
 ដាណឺម៉ាក
០១ ២០២៤
 នីការ៉ាក្វា
២០២៣
អង់ហ្គោឡា អង់ហ្គោឡា
២០១១
សាធារណរដ្ឋដូមីនិក សាធារណរដ្ឋដូមីនិក
២០០៣
ប៉ាណាម៉ា ប៉ាណាម៉ា
២០០២
បុតស្វាណា បូតស្វាណា
១៩៩៩
ណាមីប៊ី ណាមីប៊ី
១៩៩២
 ន័រវែស
១៩៩០
 ហូឡង់
១៩៨៩
 ឈីលី
១៩៨៧
 នូវែលសេឡង់
១៩៨៣
 អ៊ីស្រាអែល
១៩៧៦
ទង់ជាតិប្រទេសអេស្ប៉ាញ អេស្ប៉ាញ
១៩៧៤
 លីបង់
១៩៧១
ទង់ជាតិក្រិច ក្រិច
១៩៦៤
 អាហ្សង់ទីន
១៩៦២
 អាល្លឺម៉ង់
១៩៦១
 ប៉េរូ
១៩៥៧
ម្ចាស់ជ័យលាភីដែលជំនួសតំណែង
ប្រទេស ឬ ដែនដី ចំនួន ឆ្នាំ
ប៉ាណាម៉ា ប៉ាណាម៉ា
០១ ២០០២
ម្ចាស់ជ័យលាភីដែលលាលែងតំណែង
ប្រទេស ឬ ដែនដី ចំនួន ឆ្នាំ
រុស្ស៊ី
០១ ២០០២

បេក្ខនារីតំណាងប្រទេសកម្ពុជា

[កែប្រែ]
ឆ្នាំ បេក្ខភាព ខេត្ត តំណែង រង្វាន់ពិសេស
២០២៥ ថៃ នារីសុជាតា រាជធានីភ្នំពេញ
២០២៤ ប្រាសាទ ដាវីន រាជធានីភ្នំពេញ Top30 Top 2 Voice for Change
២០២៣ ចន សុទិម៉ា ខេត្តកំពង់ចាម Unplaced
២០២២ ហង្ស ម៉ានីតា រាជធានីភ្នំពេញ Unplaced
២០២១ ងិន ម៉ារ៉ាឌី រាជធានីភ្នំពេញ Unplaced
២០២០ រ៉េត សារីតា រាជធានីភ្នំពេញ Unplaced
២០១៩ សំណាង អេលីណា រាជធានីភ្នំពេញ Unplaced
២០១៨ រឿន សុីណាត ខេត្តកំពង់ចាម Unplaced
២០១៧ ប៊ី សុធារី រាជធានីភ្នំពេញ Unplaced

ចំនួនរាជធានី-ខេត្ត

[កែប្រែ]
រាជធានី-ខេត្ត ចំនួន ឆ្នាំ
រាជធានីភ្នំពេញ
០៧ ២០១៧, ២០១៩, ២០២០, ២០២១, ២០២២, ២០២៤, ២០២៥
ខេត្តកំពង់ចាម
០២ ២០១៨, ២០២៣

ម្កុដនៃបវរកញ្ញាចក្រវាឡ

[កែប្រែ]

ម្កុដរបស់បវរកញ្ញាចក្រវាឡត្រូវបានផ្លាស់ប្តូរចំនួន ១២ ដងនៅក្នុងប្រវត្តិសាស្រ្ត ៧០ ឆ្នាំរបស់ខ្លួន។[១៩]

ម្កុដ The Romanov Imperial Nuptial (១៩៥២) គឺជាម្កុដដំបូងគេដែលពីមុនគឺជាកម្មសិទ្ធិរបស់ស្តេចរុស្ស៊ីហើយម្កុដនេះត្រូវបានគ្រងដោយ Armi Kuusela នៅក្នុងឆ្នាំ ១៩៥២។[១៩][២០]

ម្កុដ Romanov Diadem (១៩៥៣) ឬត្រូវបានគេស្គាល់ថាជាម្កុដ The Metal Bronze ដោយសារតែការរចនាធ្វើអំពីលោហៈធាតុដ៏រឹងមាំរបស់វាបានជំនួសម្កុដសម្ពោធ។បវរកញ្ញាចក្រវាឡឆ្នាំ ១៩៥៣ Christiane Martel គឺជាម្ចាស់តែម្នាក់គត់ដែលបានគ្រងម្កុដនេះ។[១៩]

ម្កុដ The Star of the Universe (១៩៥៤-១៩៦០) ត្រូវបានគេដាក់ឈ្មោះទៅតាមរូបរាងផ្កាយនៅលើកំពូលរបស់ម្កុដ។វាត្រូវបានផ្សំឡើងអំពីគុជខ្មៅនិងគុជខ្យងបូព៌ាប្រមាណ ១០០០ គ្រាប់ធ្វើអំពីមាស ប្លាទីន និងមានទម្ងន់ ១.២៥ ផោន។វាត្រូវបានធានារ៉ាប់រងជាប្រាក់ ៥០០០០០ ដុល្លារអាមេរិក។[១៩]

ម្កុដ The Rhinestone (១៩៦១-១៩៦២) ត្រូវបានធ្វើឡើងអំពី Rhinestones។វាបានបង្ហាញខ្លួននៅក្នុងឆ្នាំ ១៩៦១ នៅក្នុងនាមជាផ្នែកមួយនៃខួបលើកទី ១០ នៃអង្គការបវរកញ្ញាចក្រវាឡMarlene Schmidt និង Norma Nolan គឺជាអ្នកដែលបានគ្រងម្កុដនេះ។[១៩]

ម្កុដ The Coventry (១៩៦៣-២០០១) ត្រូវបានរចនាឡើងដោយអ្នកគ្រឿងអលង្ការដ៏ល្បីល្បាញ Sarah Coventry។នាងបានកែសម្រួលម្កុដ The Rhinestone ឡើងវិញឲ្យមានរូបមនុស្សស្រីកាន់ដំបងដែលជាចំណុចសំខាន់របស់ម្កុដ។ការចំណាយតិចជាងទៅលើការរចនាប្រភេទ Rhinestone បានធ្វើឲ្យវាអាចបង្កើតរូបសំណាក់ពិតប្រាកដនៃម្កុដដើម្បីផ្តល់ជូនឲ្យម្ចាស់តំណែងដែលបានចាកចេញ។ការរចនានេះត្រូវបានកែសម្រួលម្តងទៀតនៅក្នុងឆ្នាំ ១៩៧៣ សម្រាប់ជាភាពងាយស្រួលដល់អ្នកពាក់ហើយវាត្រូវបានគេដាក់ឈ្មោះថាម្កុដស្ត្រី(The Lady Crown)ម្កុដ The Chandelier[២១]បវរកញ្ញាចក្រវាឡឆ្នាំ ២០០១ Denise Quinones គឺជាម្ចាស់ចុងក្រោយ។[១៩]

ម្កុដ Mikimoto Phoenix (២០០២-២០០៧ និង ២០១៧-២០១៨) ត្រូវបានប្រើសម្រាប់ខួប ៥០ ឆ្នាំនៃអង្គការបវរកញ្ញាចក្រវាល។វាត្រូវបានរចនាឡើងដោយ Tomohiro Yamaji សម្រាប់ក្រុមហ៊ុន Mikimoto ដែលជាអ្នកឧបត្ថម្ភគ្រឿងអលង្ការផ្លូវការរបស់អង្គការបវរកញ្ញាចក្រវាឡ។អត្ថន័យនៃម្កុដនេះបានពណ៌នារៀបរាប់អំពីការកើនឡើងនៃចំនួន Phoenix ស្ថានភាពឋានៈ អំណាច និង ភាពស្រស់ស្អាតដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងឧបត្ថម្ភរបស់ពួកគេ។ម្កុដនេះមានត្បូងពេជ្រធម្មជាតិដែលមានពណ៌ស្រស់ស្អាតចំនួន ៥០០ ដែលមានទំហំជិត ៣០ ការ៉ាត់ (៦.០ ក្រាម) និង ១២០ South Sea និង Akoya pearls ដែលមានទំហំចាប់ពី ៣ ដល់ ១៨ mm ហើយមានតម្លៃ ២៥០០០០ ដុល្លារអាមេរិក។[១៩]ម្កុដនេះត្រូវបានរចនាឡើងសម្រាប់ការប្រឡងនៅលើកោះ Mikimoto Pearl នៅក្នុងប្រទេសជប៉ុនដោយម្កុដ Mikimoto និង tiara ត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងកម្មវិធីបវរកញ្ញាចក្រវាឡឆ្នាំ ២០០២ដែលត្រូវបានបង្ហាញដោយអតីតម្ចាស់ក្រុមហ៊ុនដូណាល់ ត្រាំ[២២]ដោយ Oxana Fedorova គឺជាម្ចាស់ម្កុដប៉ុន្តែក្រោយមកនាងបានលាលែងចេញពីតំណែងហើយម្កុដនេះត្រូវបានផ្ទេរទៅឲ្យលំដាប់រងទី ០១ Justine Pasek វិញ។Catriona gray គឺជាម្ចាស់ចុងក្រោយនៅក្នុងឆ្នាំ ២០១៩ មុនពេលវាត្រូវបានដកចេញពីការប្រើប្រាស់។

CAO Crown (2008) ត្រូវបានប្រើប្រាស់និងគ្រងដោយ Dayana Mendoza នៅក្នុងឆ្នាំ ២០០៨។វាគឺជា tiara ដែលរចនាដោយ Rosalina Lydster និង Dang Kim Lien នៃ CAO Fine Jewelry មកពីប្រទេសយួន។ម្កុដនេះមានតម្លៃ ១២០០០០ ដុល្លារអាមេរិកត្រូវបានផលិតឡើងពីការរួមបញ្ចូលគ្នានៃមាសពណ៌សនិងពណ៌លឿង ១៨K និងមានត្បូងជាង ១០០០ រួមទាំងត្បូងពេជ្រពណ៌សចំនួន ៥៥៥ (៣០ ការ៉ាត់) ត្បូងពេជ្រ cognac ចំនួន ៣៧៥ (១៤ ការ៉ាត់) គ្រីស្តាល់រ៉ែថ្មខៀវចំនួន ១០ (២០ ការ៉ាត់) និង ត្បូងមរកត ១៩ គ្រាប់ (៦០ ការ៉ាត់)។ពណ៌លឿងនៃពណ៌មាសតំណាងឲ្យសេដ្ឋកិច្ចដ៏រុងរឿងនិងរីកចម្រើនរបស់ប្រទេសយួនដែលតំណាងដោយសត្វក្រៀលប្រទេសយួន។ទោះជាយ៉ាងណាក៏ដោយ Mendoza នាងបានបដិសេធមិនប្រើប្រាស់ម្កុដនេះហើយបានទទូចប្រើប្រាស់ម្កុដ Mikimoto វិញនៅអំឡុងពេលដែលនាងបំពាក់ម្កុដទៅឲ្យ Stefanía Fernández ដែលជាអ្នកស្នងតំណែងបន្តពីនាង។

ម្កុដ Diamond Nexus Peace (២០០៩-២០១៣) គឺជាម្កុដដែលទទួលបានជ័យជម្នះធ្វើឡើងដោយ Diamond Nexus Labs។អ្នកគាំទ្រទូទាំងពិភពលោកត្រូវបានផ្តល់ឱកាសឲ្យបោះឆ្នោតតាមអ៊ីនធឺណិតនៅក្នុងឆ្នាំ ២០០៩ ដើម្បីកំណត់ជ្រើសរើសយកម្កុដ ០១ នៅក្នុងចំណោមម្កុដទាំង ០៣ គឺ Unity, Hope និង Peace Crowns ហើយមួយណានឹងក្លាយជាម្កុដបវរកញ្ញាចក្រវាឡបន្ទាប់។[២៣]ម្កុដនេះមានត្បូងចំនួន ១៣៧១ គ្រាប់ដែលមានទម្ងន់សរុប ៤១៦.០៩ ការ៉ាត់ (៨៣.២១៨ ក្រាម)។វាមាន ៥៤៤.៣១ ក្រាមនៃមាសពណ៌ស ១៤K និង ១៨K ព្រមទាំងផ្លាទីន។នៅក្នុងឆ្នាំ ២០១០ កំពូលនៃម្កុដត្រូវបានដកចេញដើម្បីជាភាពងាយស្រួលដល់អ្នកពាក់។ម្កុដនេះមានត្បូងទទឹមសំយោគដែលតំណាងឲ្យកម្មវិធីអប់រំនិងការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍របស់បវរកញ្ញាចក្រវាឡDiamond Nexus Labs គឺជាគ្រឿងអលង្ការផ្លូវការដែលមិនធ្លាប់មានពីមុនមករបស់អង្គការបវរកញ្ញាចក្រវាឡហើយត្រូវបានជ្រើសរើសជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ NBC Universal's Green is Universal[២៤][២៥]

ម្កុដ DIC (២០១៤-២០១៦) ត្រូវបានប្រើប្រាស់និងគ្រងដោយ Paulina Vega Pia Wurtzbach និង Iris Mittenaere។វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនឆេក Diamonds International Corporation (DIC) ហើយត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៣០០០០០ ដុល្លារអាមេរិក។[២៦][២៧]ដំណើរការនៃការផលិតម្កុដទាំងមូលនេះត្រូវចំណាយពេលប្រមាណជា ០៤ ខែហើយដំណើរការនៃការផលិតនេះតម្រូវឲ្យមានសិប្បករចំនួន ១០ រូបចូលរួម។ម្កុដនេះផលិតឡើងដើម្បីរំលឹកទៅដល់ Manhattan Skyline និងមានត្បូងពេជ្រចំនួន ៣១១ គ្រាប់ ០៥ បំណែកនៃ topaz ពណ៌ខៀវ ១៩៨ បំណែកនៃ Sapphire ៣៣ បំណែកនៃ heat-fired crystal និង ២២០ ក្រាមនៃមាសពណ៌ស ១៨K ។ទម្ងន់សរុបនៃម្កុដគឺ ៤១១ ក្រាម។ម្កុដនេះត្រូវបានចូលនិវត្តន៍នៅក្នុងឆ្នាំ ២០១៧ ដោយសារតែមានការរំលោភលើសិទ្ធិអ្នកនិពន្ធនិងបញ្ហាការទូទាត់ជាបន្តបន្ទាប់រវាង DIC និង អង្គការបវរកញ្ញាចក្រវាឡ[២៨]

ម្កុដ Mouawad Power of Unity (២០១៩-២០២១) ត្រូវបានធ្វើឡើងដោយ Mouawad Jewelry ដែលបានក្លាយជាគ្រឿងអលង្ការថ្មីសម្រាប់អង្គការបវរកញ្ញាចក្រវាឡ។ជាមួយនឹងតម្លៃប៉ាន់ស្មានជិត ០៦ លានដុល្លារអាមេរិកម្កុដ Mouawad គឺជាឈុតដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងកំណត់ត្រារបស់ពិភពលោក។ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ Zozibini Tunzi Andrea Meza និង Harnaaz Sandhu គឺជាអ្នកដែលបានគ្រងនូវម្កុដនេះ។[២៩]ម្កុដនេះមានត្បូងពេជ្រពណ៌មាសដែលមានទម្ងន់ ៦២.៨៣ ការ៉ាត់។យោងតាមលោក Pascal Mouawad ម្កុដនេះតំណាងឲ្យមហិច្ឆតា ភាពចម្រុះនៃ សហគមន៍ និង ភាពស្រស់ស្អាត។[៣០]

ម្កុដ Mouawad Force for Good (២០២២-២០២៣) គឺជាម្កុដ Mouawad ទីពីរហើយម្កុដនេះត្រូវបានគេប្រើប្រាស់និងគ្រងដោយ R'Bonney Gabriel និង Sheynnis Palacios។ម្កុដនេះផ្ទុកទៅដោយត្បូងកណ្តៀងពណ៌ខៀវ ១១០ ការ៉ាត់ ត្បូងពេជ្រពណ៌ស ៤៨ ការ៉ាត់ និងត្បូងកណ្តៀងពណ៌ខៀវរាជ ៤៥.១៤ ការ៉ាត់នៅចំកណ្តាលរបស់ម្កុដ។[៣១]

ម្កុដ Jewelmer Lumière de l'Infini (២០២៤-បច្ចុប្បន្ន) ត្រូវបានដាក់បង្ហាញនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដោយ Philippine-based luxury jewelry company Jewelmer ដែលត្រូវបានគេស្គាល់ថាមានឯកទេសខាង Golden Philippine South Sea pearls។វាត្រូវបានផលិតដោយដៃជាងគ្រឿងអលង្ការទាំងស្រុងតាមរយៈការរចនាគ្រឿងអលង្ការដោយប្រើបច្ចេកទេសបែបប្រពៃណីហ្វីលីពីននិងបារាំងជាពិសេសបច្ចេកទេស Place Vendôme។គុជមាសនីមួយៗត្រូវបានប្រមូលយកមកនិងរៀបចំទៅជា ៣៧៧ ជំហាន។រចនាបថនៃម្កុដនេះបង្កើតឡើងដើម្បីបង្ហាញនូវអត្ថន័យនៃប្រវត្តិសាស្ត្រនៃសម្រស់ដ៏យូរអង្វែងជាមួយនឹងអង្គការបវរកញ្ញាចក្រវាឡនិងម្ចាស់ក្សត្រីរបស់ខ្លួន។គ្រឹះដែកនៃម្កុដដែលស្រោបទៅដោយមាសនិងផ្លាទីននេះមានសណ្ឋានស្រដៀងទៅនឹងទឹករលកនិងរបាំនៃចក្រវាឡដែលតុបតែងដោយពេជ្ររាប់រយគ្រាប់និងគុជសមុទ្រត្បូងមាសចំនួន ២៣ គ្រាប់។គុជមាសដ៏ធំបំផុតដែលដាក់នៅកណ្តាលកំពូលនៃម្កុដតំណាងឲ្យព្រះអាទិត្យបញ្ចេញពន្លឺរស្មីពណ៌មាសដែលតុបតែងទៅដោយ Diamond-adorned golden raysភាសាបារាំង Lumière de l'Infini មានន័យថាពន្លឺនៃភាពគ្មានទីបញ្ចប់(បកប្រែតាមព្យញ្ជនៈ)និងរស្មីពន្លឺគ្មានទីបញ្ចប់ឬភាពអស្ចារ្យគ្មានទីបញ្ចប់(ទៅតាមបរិបទ)[៣២][៣៣][៣៤][៣៥][៣៦]

សូមមើលផងដែរ

[កែប្រែ]

ទំព័រភ្ជាប់ផ្សេងៗ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Enriquez, Amee (February 2, 2014). "Beauty Pageant Basics". BBC News. Archived from the original on March 8, 2021. Retrieved May 4, 2018.
  2. Roberts, Sam (26 February 2016). "Yolande Betbeze Fox, Miss America Who Defied Convention, Dies at 87" (ជាen-US). The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2016/02/26/us/yolande-betbeze-fox-miss-america-who-defied-convention-dies-at-87.html. 
  3. FUNFARE by Ricky Lo (June 28, 2006). "A misty-eyed look at Armi Kuusela, the 1st Miss Universe". philstar.com. The Philippine Star. Archived from the original on October 15, 2017. Retrieved October 9, 2013.
  4. ៤,០ ៤,១ "Trump's Miss Universe Gambit". The New Yorker (in American English). 19 February 2018. Archived from the original on March 30, 2019. Retrieved 25 February 2024.
  5. Prestigious Beauty Pageant (November 18, 2013). "Four Big Ships Dominate International Beauty Pageants". Prestigious Beauty Pageants. Archived from the original on December 17, 2013. Retrieved June 15, 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. "Miss USA Olivia Culpo is Miss Universe 2012!". India Today. December 19, 2012. Archived from the original on March 4, 2016. Retrieved January 9, 2016.
  7. Foreman, Jonathan (January 18, 1999). "Mistress of the Universe". New York Post. https://pqasb.pqarchiver.com/nypost/access/68469692.html?dids=68469692:68469692&FMT=ABS&FMTS=ABS:FT&type=current&date=Jan+18,+1999&author=Jonathan+Foreman&pub=New+York+Post&desc=MISTRESS+OF+THE+UNIVERSE+-+MAUREEN+REIDY,+ONCE+DONALD+TRUMP'S+ACCOUNTANT,+HAS+TRANSFORMED+THREE+KEY+BEAUTY+PAGEANTS+FROM+TACKY+CHEESE+INTO+SLICK,+CHIC+AFFAIRS&pqatl=google. 
  8. Natalie Tadena (July 2, 2015)."Donald Trump's Miss USA Pageant Lands on Reelz Cable Channel" Archived July 27, 2020, at the Wayback Machine. The Wall Street Journal.
  9. Littleton, Cynthia (September 14, 2015). "WME/IMG Acquires Miss Universe Organization From Donald Trump". Archived from the original on November 8, 2020. Retrieved December 11, 2017.
  10. Rutenberg, Jim (June 22, 2002). "Three Beauty Pageants Leaving CBS for NBC". The New York Times. https://www.nytimes.com/2002/06/22/business/three-beauty-pageants-leaving-cbs-for-nbc.html. 
  11. Stanhope, Kate (June 29, 2015). "NBC Cuts Ties With Donald Trump Over "Derogatory Statements," Pulls Miss USA and Miss Universe Pageants". The Hollywood Reporter. Archived from the original on October 10, 2017. Retrieved June 30, 2015.
  12. "NBCUniversal cuts ties with Donald Trump". CNN Money. June 29, 2015. https://money.cnn.com/2015/06/29/media/donald-trump-nbc-ends-relationship/. 
  13. "Trump Sells Miss Universe Organization to WME-IMG Talent Agency". The New York Times. September 15, 2015. Archived from the original on February 4, 2016. Retrieved February 5, 2016.
  14. Nededog, Jethro (September 14, 2015). "Donald Trump sells the Miss Universe Organization". Business Insider. Archived from the original on May 6, 2016. Retrieved January 9, 2016.
  15. "Miss Universe and Miss USA Pageants to Air on Fox". TV Insider. October 28, 2015. Archived from the original on February 12, 2016. Retrieved January 9, 2016.
  16. "JKN acquires Miss Universe Organization". Bangkok Post. October 26, 2022. https://www.bangkokpost.com/business/2423031/jkn-acquires-miss-universe-organization. 
  17. ១៧,០ ១៧,១ Schneider, Michael (17 November 2023). "Miss Universe Organization President Paula Shugart Exits After 23 Years". Variety (in American English). Retrieved 25 February 2024.
  18. Santiago, Camille (8 February 2024). "Amy Emmerich steps down as Miss Universe CEO". Philstar Life. Archived from the original on February 25, 2024. Retrieved 25 February 2024.
  19. ១៩,០ ១៩,១ ១៩,២ ១៩,៣ ១៩,៤ ១៩,៥ ១៩,៦ "IN PHOTOS: Miss Universe crowns through the years". Rappler. http://www.rappler.com/life-and-style/specials/miss-universe/159845-miss-universe-crowns-through-the-years-history-photos. 
  20. "All the Miss Universe Crowns Throughout the Years". Preview. 11 January 2017. https://www.preview.ph/fashion/timeline-miss-universe-crowns-through-the-years-a178-20170111?s=ch3rcua2o39a5n71gbrpmrtp5n. 
  21. "All the Miss Universe Crowns Throughout the Years". Preview. 11 January 2017. https://www.preview.ph/fashion/timeline-miss-universe-crowns-through-the-years-a178-20170111?s=ch3rcua2o39a5n71gbrpmrtp5n. 
  22. "Mikimoto History Timeline". mikimotoamerica.com. Archived from the original on August 1, 2014. Retrieved កញ្ញា 28, 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  23. "All the Miss Universe Crowns Throughout the Years". Preview. 11 January 2017. https://www.preview.ph/fashion/timeline-miss-universe-crowns-through-the-years-a178-20170111?s=ch3rcua2o39a5n71gbrpmrtp5n. 
  24. "Connection to MISS UNIVERSE®". diamondnexus.com. Archived from the original on September 6, 2014. Retrieved October 8, 2013. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  25. "Diamond Nexus Labs Announced as The Official Jewelry of The Miss Universe Organization". redOrbit. February 3, 2009. http://www.redorbit.com/news/business/1633196/diamond_nexus_labs_announced_as_the_official_jewelry_of_the. 
  26. "Miss Philippines, Pia Alonzo Wurzbach, wins "Miss Universe-2015"". armenpress.am. December 21, 2015. Archived from the original on November 24, 2020. Retrieved November 22, 2017.
  27. 4every1 s.r.o. "New Miss Universe to be decorated by crown made by Czech company DIC, for the first time in the pageant's history". Archived from the original on December 25, 2015. Retrieved January 9, 2016. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  28. "Miss Universe sues". www.usnews.com. Archived from the original on November 9, 2019. Retrieved November 26, 2019.
  29. Coyne, Amanda C.. "Miss Universe unveils $5 million crown to be used in Atlanta pageant". The Atlanta Journal-Constitution. https://www.ajc.com/news/local/miss-universe-unveils-million-crown-used-atlanta-pageant/NP5VPCKzlJv6LDPRvSTNVO. 
  30. Mouawad. "Discover the inspiration behind the first Mouawad Miss Universe Crown, revealed today for the first time!". Instagram.
  31. "Miss Universe unveils diamond-sapphire Mouawad crown". CNN Philippines. https://www.cnnphilippines.com/entertainment/2022/12/19/Miss-Universe-unveils-2023-crown.html. 
  32. Loreto, Maria (13 November 2024). "Miss Universe 2024: First look at the crown, which is covered in gold and accessorized with 23 pearls". HOLA!. https://www.hola.com/us/entertainment/20241113729996/miss-universe-2024-crown-unveiling/. 
  33. Adina, Armin (14 November 2024). "Miss Universe 2024 unveils PH-made crown for 73rd pageant". Philippine Daily Inquirer. https://entertainment.inquirer.net/585439/miss-universe-2024-unveils-ph-made-crown-for-73rd-pageant. 
  34. "Miss Universe unveils first-ever Filipino-crafted crown dubbed 'The Light of Infinity'". GMA News. 14 November 2024. https://www.gmanetwork.com/news/lifestyle/content/926948/miss-universe-unveils-first-ever-filipino-crafted-crown-dubbed-the-light-of-infinity/story/. 
  35. Bohol, Gabriel (16 November 2024). "Jewelmer CEO Jacques Christophe Branellec on crafting the first Filipino-made Miss Universe crown: 'It's been an honour'". Tatler Asia. https://www.tatlerasia.com/style/jewellery/jewelmer-unveils-filipino-crafted-crown-for-miss-universe-2024. 
  36. Sarabia, Chelsea (14 November 2024). "Jewelmer Is Behind the Miss Universe Pageant's First Filipino-Crafted Crown". Vogue. Vogue Philippines. https://vogue.ph/fashion/jewelry/jewelmer-miss-universe-first-filipino-crafted-crown/.