ប្រាសាទបានប្រាសាទ (ខេត្តសុរិន្ទ្រ)
ប្រាសាទបានប្រាសាទ (អង់គ្លេស : Prasat Ban Prasat) គឺជាអរោគ្យសាលាមួយដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៣ ជារចនាបថបាយ័នហើយមានទីតាំងស្ថិតនៅក្នុងស្រុកសង្គៈ ខេត្តសុរិន្ទ្រ ប្រទេសថៃនិងមានចម្ងាយ ៧៥ ម៉ែត្រខាងកើតប្រាសាទមឿនឆៃ។នៅក្នុងខេត្តសិរីសាកេតក៏មានប្រាសាទមួយឈ្មោះដូចនឹងឈ្មោះប្រាសាទនេះផងដែរ។

យោងតាមសិលាចារឹកដែលរកឃើញនៅប្រាសាទតាព្រហ្ម ព្រះបាទជ័យវរ្ម័នទី ៧ បានកសាងអរោគ្យសាលាចំនួន ១០២ កន្លែងដែលជាមន្ទីរពេទ្យព្យាបាលជំងឺនៅពាសពេញអាណាចក្រខ្មែរនិងតាមដងផ្លូវសំខាន់ៗ។នៅក្បែរអរោគ្យសាលានីមួយៗគឺមានប្រាសាទតូចមួយ។គេជឿថាអរោគ្យសាលាកសាងឡើងអំពីឈើ។មានសិលាចារឹកជាច្រើនទៀតដែលចារឹកជាភាសាខ្មែរនិងសំស្រ្កឹតត្រូវបានគេរកឃើញនៅជិតអរោគ្យសាលាទាំងនោះដែលពាក់ព័ន្ធទៅនឹងអរោគ្យសាលាទាំងនោះ។
ប្រាសាទតូចៗរបស់អរោគ្យសាលាជាច្រើនដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ ប្លង់ប្រាសាទគឺមានលក្ខណៈសាមញ្ញណាស់វាមានប៉មជាថ្មបាយក្រៀមតូចមួយដែលមានរានហាលបែរមុខទៅទិសខាងកើត។នៅក្បែរនោះគឺមានសំណល់បាក់បែកដែលអាចជាបណ្ណាល័យក៏ដូចជាស្រះទឹកមួយ។នៅជុំវិញបរិវេណទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយជញ្ជាំងឬកំពែង។
រូបថត
[កែប្រែ]
