ប្រាសាទបានអនន្ត
ការរចនា
ប្រាសាទបានអនន្ត (អង់គ្លេស : Prasat Ban Anan ) គឺជាប្រាសាទខ្មែរដែលមានទីតាំងស្ថិតនៅក្នុងវត្តបានអនន្តតាមបណ្តោយផ្លូវជាតិលេខ ២២៦ (សុរិន្រ្ទ-សិរីសាកេត)ភូមិបានអនន្ត ឃុំយ៉ាង ស្រុកសិខរៈភូមិ ខេត្តសុរិន្ទ្រ។ប្រាសាទនេះគឺជាប្រាសាទតូចមួយកសាងពីឥដ្ឋនៅពីលើខឿនធ្វើពីថ្មបាយក្រៀមរាងជាការ៉េបែរមុខទៅទិសខាងកើត។ច្រកទ្វារធ្វើពីថ្មភក់រីឯសសរពេជ្រមិនមានចម្លាក់នោះទេហើយជ្រុងទាំង ០៣ ទៀតគឺជាទ្វារបញ្ឆោត។


នៅខាងមុខប្រាសាទមានផ្ដែរជារចនាបថបាពួនមួយដែលបាក់ពាក់កណ្ដាល។ប្រាសាទនេះស្ថិតនៅក្នុងសភាពទ្រុឌទ្រោម។