Jump to content

ព្រះខ័នរាជ

ពីវិគីភីឌា

ព្រះខ័នរាជ្យ ឬហៅថាព្រះខ័នជ័យ ជាឈ្មោះសស្ត្រា ១ យ៉ាងសឹងរាប់ជាគ្រឿងកកុធភណ្ឌ សម្រាប់ព្រះរាជាម្ចាស់ផែនដី គឺក្សត្រ ដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដីត្រូវមាន គ្រឿងសម្រាប់រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌឬរាជកកុធភណ្ឌ ឬក៏ហៅខ្លីថាកកុធភណ្ឌ គឺ ១- ព្រះមកុដ; ២- ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស); ៣- ព្រះខ័ន; ៤- ស្វេតច្ឆត្រ; ៥- ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស) ។ កណ្ឌទាំង ៥ យ៉ាងនេះ រាប់ជាគ្រឿងឥស្សរិយយសរបស់ព្រះរាជាម្ចាស់ផែនដី ។

ដោយហេតុព្រះខ័ន រាបបញ្ចូលក្នុងពួករាជកកុធភណ្ឌដូច្នេះរហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំង ដោយត្រង់រាប់ទៅជាគ្រឿងកម្រាប់សឹក ពិសេសឬជាគ្រឿងប្រហារជាន់ខ្ពស់, កាលនឹងស្តេចចេញទៅធ្វើព្រះរាជសង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែន យកទៅប្រើកាប់សម្លាប់ផ្តេសផ្តាសដូចអាវុធឯទៀតទេ លុះតែកាលណា សត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខ័នប្រហារឲ្យវិនាសទៅបាន រួមសេចក្តីទៅថា ត្រូវតែ សម្លាប់ដោយកិត្តិយស ។

ព្រះនរាជ្យសព្វថ្ងៃនេះ គេតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ (ហោ ទេវរូប) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹង រឹង ហើយនិងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ ខែ ១២ ដង, តាមប្រក្រតី គេធ្វើខាងខ្នើតម្តង, ខាងរនោចម្តង, តែជួន កាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្តងក៏បាន, ការ ធ្វើខាងខ្នើតខាងរនាចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេច តែមាឧកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ បានកំណត់ទៀន តែក្នុង ១ ខែត្រូវធ្វើពីរដង នឹងបន្ថយឲ្យតិចទៅជាងនេះពុំបាន, ហើយ មានកំណត់ឈ្មោះថ្ងៃដែលត្រូវធ្វើបានតែ ៣ឈ្មោះ គឺ ថ្ងៃអង្គារ ១, ថ្ងៃ ព្រហស្បតិ៍ ១, ថ្ងៃសៅរ៍ ១; តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវកូនព្រហស្បតិ៍ ម្តងៗ ជាដរាបដល់គ្រប់ទាំង ១២ខែ, ឯថ្ងៃអង្គារនិងថ្ងៃសៅរ៍ គេធ្វើធ្លាស់ គ្នា ឧបមាដូចយ៉ាងផ្តើមធ្វើរឡើងក្នុងខែមិគសិរជាដំបូង ក្នុងខែដំបូងនោះ បើវារដំបូងធ្វើក្នុងថ្ងៃអង្គារក្តី ឬក្នុងថ្ងៃសៅរ៍ក្តី នេះនោះវារៈ ទី ២ ក្នុងថ្ងៃព្រហស្បតិ៍, វារៈ ទី ២ នឹងធ្វើក្នុង ថ្ងៃអង្គារ ឬថ្ងៃសៅរ៍ឯណានីមួយក៏បាន ។ ក្នុ៨ខែ ទី ២ បើកផ្លូវខែដំបូងរធ្វើ ក្នុងថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ហើយ ត្រូវធ្វើក្នុងថ្ងៃសៅរ៍និងថ្ងៃព្រហស្បតិ៍ គេផ្លាស់គ្នាដូច្នេះរៀងគ្រប់ៗខែ រហូតរយឆ្នាំ ពាន់ឆ្នាំទៅ ។

ឯគ្រឿងពលីការព្រះខ័នរាល់ៗខែនោះ មានកំណត់ចំនួនដូច្នេះ សំពត់ស ៤ ត្បូង គឺ ៣២ ហត្ថ, បាយសី ៥ រួត ១ គូ, ស្លាធ័រ ១គូ, ស្លាជម ១ គូ, ស្លាត្រួយ ៨, បាយព្រះ ៨ កញ្ចប់, ប្រាក់ ៨ ស្លឹង (វេលា នេះគេដាក់ ៥ កាក់), ចម្អាប ២ តុ, បង្អែប ២ តុ, ក្បាលជ្រូក ១ គូ, ទាស្ងោរ ១ គូ, មាន់ស្ងោរ ១គូ ។

គេរៀបតុ ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច ១ ពីមុខភុ គឺពីខាង កើតគេក្រាលព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលា ប្រមាណយាម ២ គឺម៉ោង ១០ ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើ ពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨ នាក់ សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ ។

ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារដែលមានធ្វើពិធីពលីការ ថ្ងៃឯទៀតដូចយ៉ាងថ្ងៃព្រហស្បតិ៍ និង ថ្ងៃសៅរ៍ សូម្បីមានការពលីការក៏ហូតមិនបាន ។

ព្រះខ័នរាជ្យនេះ គេមានកាន់ជានិមិត្តប្រផ្នូលខ្លះដែរ គឺថាបើមាន ឡើងច្រែះក្រហមដូចឈាម ទំនាយថានឹងកើតសឹក, បើប្រែះខ្មៅពព្រុស បែកគ្រាប់ល្អ ទំនាយថានឹងមានផ្លាស់ព្រះរាជាម្ចាស់ផែនដី ។ ក្រៅអំពីនេះ មិនឮមានទំនាយពីអ្វីទេ ។

លោកថា ព្រះខ័នរាជ្យអង្គនេះជារបស់បុរាណសង្កេតមើលលក្ខណៈ ក៏គួរជឿថាដូច្នោះពិត តាមក្នុងរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាល ព្រះបាទសម្តេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១.០០០ ឆ្នាំហើយ រាប់ជារបស់បុរាណដោយពិត ។

លក្ខណៈព្រះខ័នរាជ្យ

ផ្លែព្រះខ័ន មានមុខទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ។

ខ្នាតវាស់រូបពីដងដល់ចុងស្រោម១ម ០៨៧

បណ្តោយទាំងដងទាំងផ្លែ១ម១០៧

បណ្តោយផ្លែ០ ម ៧២

បណ្តោយដងប្រវែង០ម១៦

បណ្តោយស្រោម០ម៨០

ទទឹងស្រោម០ម១៨៥

ក្បាច់រចនា : នៅគល់ផ្ទៃនិងតាមជួរកណ្តាលផ្លែមានក្បាច់ វៀរតែ មុខនិងចុង, នៅរវាងក្បាច់ខាងគល់ថ្ងៃទាំងសងខាង មានរូបព្រះឥន្ទគង់ លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់ សុស ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ត្បូងផ្សេងៗ ជា ច្រើនគ្រាប់ ។

ស្រោមមាស មានរចនាសុស រវាងកណ្តាលរស្រោមមានរូបព្រះ វិស្ណុ និងព្រះរាមគង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើ បង្អស់ រូបព្រះវិស្ណុព្រះហស្ត ៤ គន់លើគ្រុឌៗ នោះចាប់នាគដោយជើង ទាំងសងខាង, តមក ៥ រូបគេស្មានថា រូបព្រះរាមគង់លើស្តេចពានរ ផ្សេងៗ គឺគង់លើមហាជម្ពូ ១. គង់លើពាលី ១, គង់លើសុគ្រីព (សុគ្រីវៈ) ១, គង់លើអង្គទ ១, គង់លើហនុមាន ១ ។

សូមមើល

[កែប្រែ]

១. ព្រះខ័នរាជ

២. ព្រះខ័នរង

៣. ព្រះខ័នស្ដេចត្រាញ់

៤. ធ្នូ

៥. ព្រះទម្រង់លំពែងជ័យ

៦. ក្រឹស

៧. ព្រះកាំបិត

៨. ទួន

៩. ត្រីសូល៍

១០. ដាវដងវែង

១១. ដាវកង្វេរ

១២. ដាវខ្លី

១៣. ព្រះទម្រង់អសិមាស

១៤. ព្រះទម្រង់អសិទង់ហ្វា

១៥. ព្រះទម្រង់អសិមាស

១៦. ព្រះទម្រង់អសិមាស

១៧. មួក

១៨. ចិញ្ចៀន

១៩. ធ្នូ

២០. ដាវវែង

២១. ដាវខ្លី

២២. ដាវដងវែង

២៣.ដាវកង្វេរ

២៤. ផ្គាក់

២៥. លំពែងខ្លី

២៦. លំពែងដងវែង

២៧. ទួន

២៨. ទួន

២៩. ដំបង

៣០. ខែល

៣១. ល្បុកតោ

៣២. ក្រឹស

៣៣. អាវក្រោះ

៣៤. អាវយ័ន

៣៥. អាវតេជៈ

៣៦. ភ្លុកតេជៈ

៣៧. កូនសង្កត់

៣៩. មួក

៤០. ទង់

៤១. ស្គរជ័យ

៤២. គងជ័យ

៤៣. ភ្លេងស្គរជ្វា

ប្រភព

[កែប្រែ]

សៀវភៅ ព្រះរាជពិធីទ្វារទសមាសភាគ១