រដ្ឋសភាកម្ពុជា
| រដ្ឋសភា | |
|---|---|
| នីតិកាលទី៧ | |
| ប្រភេទ | |
| ប្រភេទ | សភាជាន់ទាបនៃសភាតំណាងរាស្ត្រកម្ពុជា |
| ថ្នាក់ដឹកនាំ | |
| ប្រធាន | ឃួន សុដារី, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
| អនុប្រធានទី១ | ជាម យៀប, (គបក) ចាប់តាំងពី ២៥ វិច្ឆិកា ២០២១ |
| អនុប្រធានទី២ | វង សូត, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
| នាយករដ្ឋមន្ត្រី | ហ៊ុន ម៉ាណែត, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
| រចនាសម្ព័ន្ធ | |
| អសនៈ | ១២៥ |
| ក្រុមនយោបាយ | រដ្ឋាភិបាល
ទំនុកចិត្ត និងការផ្គត់ផ្គង់
|
| ការបោះឆ្នោត | |
| ការបោះឆ្នោតចុងក្រោយ | ២៣ កក្កដា ២០២៣ |
| ការបោះឆ្នោតបន្ទាប់ | ២៣/៣០ កក្កដា ២០២៨ |
| ទីប្រជុំ | |
| គេហទំព័រ | |
| nac.org.kh | |
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី ១ ទៅ ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគច្រើនដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។
រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែរ។ ប្រធានរដ្ឋសភាបច្ចុប្បន្នគឺ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី។
ប្រវត្តិរបស់រដ្ឋសភា
[កែប្រែ]ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
- ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោម រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
- ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
- ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។
- ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ្ញ) ។
- ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។
ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖
| ល.រ | រដ្ឋសភា រយៈកាល | ចំនួនគណបក្ស | ចំនួនអាសនៈ | កាលបរិច្ឆេទបោះឆ្នោត |
| ១ | សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ | ពហុបក្ស | ៦៧ | ០១/០៩/៤៦ |
| ២ | រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ | ពហុបក្ស | ៧៥ | ២១-១២-១៩៤៧ |
| ៣ | រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ | ពហុបក្ស | ៧៨ | ០៩/០៩/៥១ |
| ៤ | រដ្ឋសភា ១៩៥៥-១៩៥៨ | បក្សតែមួយ | ៩១ | ១១/០៩/៥៥ |
| ៥ | រដ្ឋសភា ១៩៥៨-១៩៦២ (១ ) | បក្សតែមួយ | ៦១ | ២៣-០៩-១៩៥៨ |
| ៦ | រដ្ឋសភា ១៩៦២-១៩៦៦ | បក្សតែមួយ | ៧៧ | ១០/០៦/៦២ |
| ៧ | រដ្ឋសភា ១៩៦៦-១៩៧២ | បក្សតែមួយ | ៨២ | ១១/០៩/៦៦ |
| ៨ | សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ | បក្សតែមួយ | ១២៦ | ០៣/០៩/៧២ |
| ៩ | សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (២ ) | បក្សតែមួយ | ២៥០ | ២០-០៣-១៩៧៦ |
| ១០ | រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ | បក្សតែមួយ | ១១៧ | ០១/០៥/៨១ |
| ១១ | សភាធម្មនុញ្ញ ១៩៩៣ | ពហុបក្ស | ១២០ | ២៣ . ២៨-០៥-១៩៩៣ |
| ១២ | រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨ | ពហុបក្ស | ១២០ | ២៣ . ២៨-០៥-១៩៩៣ |
| ១៣ | រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣ | ពហុបក្ស | ១២២ | ២៦-០៧-១៩៩៨ |
| ១៤ | រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨ | ពហុបក្ស | ១២៣ | ២៧-០៧-២០០៣ |
| ១៥ | រដ្ឋសភានីតិកាលទី ៤ ១៩៩៨-២០០៣ | ពហុបក្ស | ១២៣ | ២៦-០៧-២០០៨ |
| ១៦ | រដ្ឋសភានីតិកាលទី ៥ ២០១៣-២០១៨ | ពហុបក្ស | ១២៣ | ២៨-០៧-២០១៣ |
កំណត់សំគាល់
(១) ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។
(២) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។
ប្រព័ន្ធបោះឆ្នោត
[កែប្រែ]រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា រដ្ឋសភាត្រូវបានបោះឆ្នោតជ្រើសរើសរយៈពេល ៥ ឆ្នាំម្ដង ពីមណ្ឌលបោះឆ្នោតចំនួន ២៥ ខេត្តក្រុង មានដូចខាងក្រោម៖
| ខេត្ត/ក្រុង | អាសនៈ |
|---|---|
| ភ្នំពេញ | ១២ |
| បន្ទាយមានជ័យ | ៦ |
| បាត់ដំបង | ៨ |
| កំពង់ចាម | ១០ |
| កំពង់ឆ្នាំង | ៤ |
| កំពង់ស្ពឺ | ៦ |
| កំពង់ធំ | ៦ |
| កំពត | ៦ |
| កណ្ដាល | ១១ |
| កោះកុង | ១ |
| កែប | ១ |
| ក្រចេះ | ៣ |
| មណ្ឌលគីរី | ១ |
| ឧត្ដរមានជ័យ | ១ |
| ប៉ៃលិន | ១ |
| ព្រះសីហនុ | ៣ |
| ព្រះវិហារ | ១ |
| ពោធិ៍សាត់ | ៤ |
| ព្រៃវែង | ១១ |
| រតនគីរី | ១ |
| សៀមរាប | ៦ |
| ស្ទឹងត្រែង | ១ |
| ស្វាយរៀង | ៥ |
| តាកែវ | ៩ |
| ត្បូងឃ្មុំ | ៨ |
| សរុប | ១២៥ |
ការបោះឆ្នោត នីតិកាលទី ៥
[កែប្រែ]| គណបក្សប្រជាជនកម្ពុជា | ៣,២៣៥,៩៦៩ | ៤៨,៨៣ | ៦៨ | −២២ | |
| គណបក្សសង្គ្រោះជាតិ | ២ ៩៤១ ១៣៣ | ៤៤,៤៥ | ៥៥ | +២៦ | |
| គណបក្សហ៊្វុនស៊ិនប៉ិច | ២៤១ ៨៦៦ | ៣,៦៦ | ០ | −២ | |
| គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ | ៦៩ ៦៦៧ | ១,០៥ | ០ | ០ | |
| គណបក្សសញ្ជាតិកម្ពុជា | ៣៧ ៩៦៣ | ០,៥៧ | ០ | ថ្មី | |
| គណបក្សខ្មែរឈប់ក្រ | ៤៣ ៣១២ | ០,៦៥ | ០ | ០ | |
| គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច | ៣៤ ៥៦៩ | ០,៥២ | ០ | ថ្មី | |
| គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ | ១៩ ៨៧១ | ០,៣០ | ០ | ថ្មី | |
| អសុពលភាព/សំឡេងឆ្នោតទទេ | – | – | – | ||
| សរុប | ៦ ៦១៦ ១១០ | ១២៣ | ០ | ||
| អ្នកបោះឆ្នោតចុះបញ្ជី/អ្នកមិនបានបោះឆ្នោត | – | – | |||
| ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត Archived 2014-02-02 at the វេយប៊ែខ ម៉ាស៊ីន. | |||||
រដ្ឋសភានីតិកាលទី ៥
[កែប្រែ]រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅបោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះតំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។
ឯកសារយោង
[កែប្រែ]- ដកស្រង់ចេញពីគេហទំព័ររដ្ឋសភាកម្ពុជា Archived 2012-03-30 at the វេយប៊ែខ ម៉ាស៊ីន.
ចំណាំ
[កែប្រែ]- ↑ គណបក្សហ្វ៊ុនស៊ិនប៉ិចបានបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះរដ្ឋាភិបាល