Jump to content

អាន់ដ្រានិក

ពីវិគីភីឌា
អាន់ដ្រានិក
Անդրանիկ
ឧត្តមសេនីយ៍
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៨៦៥
សេប៊ីនការ៉ាហ៊ីសារ,តួកគី
ស្លាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩២៧(នៅអាយុ៦២ឆ្នាំ)
សហរដ្ឋអាមេរិច
សញ្ជាតិជនជាតិអាមេនី
សេវា​យោធា
សាខា/សេវាកម្មកងទ័ពហ្វេដាយី
កងទ័ពប៊ុលហ្គារី
កងទ័ពរុស្សី
កងទ័ពអាមេនី

ជីវប្រវត្តិ

[កែប្រែ]

លោកអាន់ដ្រានិក កើតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៨៦៥ នៅក្រុង  សេប៊ីនការ៉ាហ៊ីសារ ប្រទេសតួកគី គ្រួសារបស់លោកជាជនជាតិអាមេនីឈ្មោះ(អាន់ដ្រានិក)មានន័យថាកូនដំបូង គ្រួសារឪពុកមានដើមកំណើតនៅភូមិក្បែគ្នាមានឈ្មោះថាអូហ្សាន ដោយនៅឆ្នាំ១៧០០ជាង ពួកគេបានផ្លាស់មកក្រុងនេះក៏ព្រោះតែតួកបានបៀតបៀនពួកគេដើម្បីជាការដឹងគុណគ្រួសាលោកបានយកត្រកូលឈ្មោះអូហ្សាន គ្រួសារលោកជាអ្នកជួយដូរតិចទួច និងអ្នកធ្វើស្រែចំការ ពេលនោះប្រទេសអាមេនីបានបែងចែកជា២ផ្នែក ខាងលិចកាន់កាប់ដោយអូតូម៉ង់ និងខាងកើតកាន់កាប់ដោយរុស្សី ជនជាតិអាមេនីដែលរស់នៅខាងលិច តែងតែទទួលការធ្វើបាប មើលងាយ ដោយពួកតួកនៅក្នុងតំបន់នោះ នៅវ័យកុមារភាព លោកបានប្រទះនិងភាពអយុត្តធម៍ជាច្រើន ពេលលោកកើតបាន១ឆ្នាំម្ដាយរបស់លោកបានស្លាប់ហើយបងស្រីរបស់លោកជាអ្នកមើលថែលោក ហើយប្រពន្ធរបស់លោកបានស្លាប់ក្រោយរៀបការបានប៉ុន្មានឆ្នាំ នៅឆ្នាំ១៨៨២ លោកត្រូវបានគេចាប់ខ្លួនក្រោយលោកបានវាយទៅកាន់មន្ត្រីកងអាវុជហត្ថអូតូម៉ង់ដែលបានធ្វើបាបជនជាតិអាមេនី ក្រោយមកមិត្តភក្តិលោកបានជួយលោកអោយចេញពីមន្ទីឃុំឃាំងវិញ នៅឆ្នាំ១៨៨៤លោកបានផ្លាស់មកនៅនៅក្រុង ខនស្ទែនទីណូបែល និងធ្វើការជាជាងឈើ ក្រោយមកលោកក៏បានចូលរួមជាមួយកងកម្លាំងសហព័ន្ធបដិវត្តអាមេនី

បម្រើការយោធា

[កែប្រែ]

នៅឆ្នាំ១៨៩០ជាង ប្រជាជនអាមេនីនៅប្រទេសអូតូម៉ង់បានជួបប្រទះក្នុងការប្រល័យពូជសាសន៍ ដែលបានបញ្ជាដោយស្ដេចអូតូម៉ង់ពេលនោះ មានជនជាតិអាមេនីរាប់ពាន់នាក់បានស្លាប់ ពេលនោះលោកអាន់ដ្រានិកបានក្លាយជាមេបញ្ជាដ៏សកម្មបំផុតក្នុងការ ការពារភូមិរបស់ជនជាតិអាមេនី លោកបានល្បីល្បាញចំពោះយុត្តសាស្រ្តប្រយុទ្ធរបស់លោកនិងរីករាលដាលទូទាំងភូមិរបស់ប្រជាជនអាមេនី រាជការអូតូម៉ង់បានដាក់តម្លៃលើក្បាលរបស់គាត់ បើមានអ្នកអាចកាត់ក្បាលលោក

បាន នៅឆ្នាំ១៩០៥ដល់១៩០៧ នៅអាមេនីខាងកើតដែលបានកាន់កាប់ដោយរុស្សី មានជម្លោះរវាងជនជាតិអាមេនី និងជនជាតិអាស៊ែបៃហ្សង់ដែលបានបង្កអោយជម្លោះបង្ហូឈាមគ្នារវាងអាមេនីនឹងអាស៊ែបៃហ្សង់ លោកអាន់ដ្រានិកបានឆ្លងចូលប្រទេសរុស្សីនិងបានចូលរួមប្រយុទ្ធការពារប្រជាជនលោក នៅឆ្នាំ១៩១២ដល់ឆ្នាំ១៩១៣ មានជម្លោះរវាងប្រទេសនៅបាល់កង់បានកើតឡើងរវាងអូតូម៉ង់ នឹងប្រទេសក្រិក ប៊ុលហ្គារីនិងសុីប៊ី ពេលនោះលោកបានចូលរួមជាមួយកងទ័ពប៊ុលហ្គារី និងបានដឹកនាំកងទ័ពអាមេនីស្ម័គ្រចិត្ត ក្នុងការច្បាំងជាមួយពួកអូតូម៉ង់ ហើយអំឡុងសង្គ្រាមលោកលើទី១ លោកបានចូលរួមជាមួយប្រទេសរុស្សីដើម្បីច្បាំងប្រឆាំងនិងអូតូម៉ង់ លោកក៏បានដឹកនាំកងទ័ពស្ម័គ្រចិត្តអាមេនី ក្នុងចម្បាំងលោកបានក៏បានដើរតួយ៉ាងសំខាន់នៅប្រតិបត្តិការកូកាសសុី និងបានយកឈ្នះសមរភូមិនៅទីក្រុងវ៉ានផង ឆ្នាំដដែលនោះក៏មានអំពើប្រល័យពូជសាសន៍អាមេនីកើតឡើង លោកក៏បានជួយសង្គ្រោះជនភៀសខ្លួនអាមេនីជាច្រើនផងដែល ក្រោយមានបដិវត្តរុស្សីនៅឆ្នាំ១៩១៧ កងទ័ពរុស្សីបានដកទ័ពទៅវិញ លោកបានក្លាយជាមេបញ្ជាការដឹកនាំការពារដែនដីអាមេនីប្រឆាំងនិងពួកតួកនិងពួកអាស៊ែបៃហ្សង់ តែយ៉ាងមិញលោកមិនពេញចិត្តនិងនយោបាយរដ្ឋាភិបាលអាមេនីថ្មី ដោយលោកបានចាកចេញពីអាមេនីនៅឆ្នាំ១៩១៩

ជីវិតចុងក្រោយ

[កែប្រែ]

លោកបានចាកចេញពីអាមេនីទៅអ៊ឺរ៉ុង បារាំង ចុងក្រោយគឺសហរដ្ឋអាមេរិច លោកនៅតែប្រកាសអំពីសិទ្ធសេរីភាពជនជាតិអាមេនីនិងឯករាជ្យ ប៉ុន្តែលោកមិនដែលវិលត្រឡប់ទៅវិញទេ លោកបានស្លាប់នៅឆ្នាំ១៩២៧ ខែសីហា ថ្ងៃទី៣១ សពរបស់លោកត្រូវបានគេបញ្ចុះនៅទីក្រុងយេរេវ៉ាន

Andranik_Ozanian_memorial_in_Yerablur