ខណ្ឌដូនពេញ
Appearance
| អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែធ្នូ ២០០៩) |
| ខណ្ឌដូនពេញ | |
|---|---|
| ខណ្ឌ | |
| កូអរដោនេ: 13°55′9″N 100°38′45″E / 13.91917°N 100.64583°ECoordinates: 13°55′9″N 100°38′45″E / 13.91917°N 100.64583°E | |
| ប្រទេស | |
| រាជធានី | ភ្នំពេញ |
| សង្កាត់ | ១១ |
| ភូមិ | ១៣៤ |
| រដ្ឋាភិបាល | |
| • លោក | សុខ-សម្បត្តិ |
| ផ្ទៃក្រឡា | |
| • សរុប | ៧.៤១ គម2 (២.៨៦ ម៉ាយ ការ) |
| ប្រជាជន (2019) | |
| • សរុប | ១៥៥,០៦៩ |
| • សន្ទភាព | ២០៩២៧/km2 (៥៤.២០/sq mi) |
| ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+៧) |
| ក្រមប្រៃសណីយ៍ | ១២២០០ |
| ទូរ: (៨៥៥)១១ ៣៥៦ ៦៦៦ | |
ខណ្ឌដូនពេញ ជាអក្សរឡាតាំង Daun Penh គឺជាខណ្ឌដ៏សំខាន់មួយនៅភ្នំពេញ កម្ពុជា។ អាជីវកម្មសំខាន់ជាច្រើននៅភ្នំពេញដូចជា មជ្ឈមណ្ឌលទិញឥវ៉ាន់សូរិយា និង សហគ្រាសលក់គ្រឿងអលង្ការម្កុដពេជ្រ ស្ថិតនៅខណ្ឌនេះ។ ខណ្ឌនេះមានផ្ទៃ ៧,៤១ គម២។ តាមរយៈជំរឿនកម្ពុជា១៩៩៨ ខណ្ឌមានប្រជាជន ១៣១ ៩១៣នាក់។[១]
ខណ្ឌនេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃភ្នំពេញ ដែលកត់សំគាល់ដោយ ផ្សារធំថ្មី ជាមួយស្ថាបត្យកម្មសិល្បៈតែង និង ផ្លូវសំខាន់ជាច្រើនដែលចេញពីផ្សារនិងឆ្លងកាត់ក្បែងផ្សារនេះ។ ខណ្ឌនេះត្រូវបានបែងចែកទៅជា ១១សង្កាត់ និង ១៣៤ភូមិ។
រដ្ឋបាល
[កែប្រែ]ក្រមប្រៃសណីយ៍នៃខណ្ឌដូនពេញ (១២២០០)
| ខណ្ឌដូនពេញ | |||
|---|---|---|---|
| ក្រមប្រៃសណីយ៍ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរអង់គ្លេស | ចំនួនភូមិ |
| ១២២០១ | សង្កាត់ស្រះចក | Srah Chak Sangkat | ២៤ |
| ១២២០២ | សង្កាត់វត្តភ្នំ | Voat Phnum Sangkat | ១០ |
| ១២២០៣ | សង្កាត់ផ្សារចាស់ | Phsar Chas Sangkat | ១០ |
| ១២៣០៤ | សង្កាត់ផ្សារកណ្ដាល១ | Phsar Kandal Ti Muoy Sangkat | ១៦ |
| ១២២០៥ | សង្កាត់ផ្សារកណ្ដាល២ | Phsar Kandal Ti Pir Sangkat | ១១ |
| ១២២០៦ | សង្កាត់ជ័យជំនះ | Chey Chummeah Sangkat | ១១ |
| ១២២០៧ | សង្កាត់ចតុមុខ | Chakto Mukh Sangkat | ៨ |
| ១២២០៨ | សង្កាត់ផ្សារថ្មី១ | Phsar Thmei Ti Muoy Sangkat | ១១ |
| ១២២០៩ | សង្កាត់ផ្សារថ្មី២ | Phsar Thmei Ti Pir Sangkat | ៩ |
| ១២២១០ | សង្កាត់ផ្សារថ្មី៣ | Phsar Thmei Ti Bei Sangkat | ១៤ |
| ១២២១២ | សង្កាត់បឹងរាំង | Boeng Reang Sangkat | ១០ |
| ចំនួនភូមិសរុប | ១៣៤ | ||
ទីកន្លែងគួរឱ្យចាប់អារម្មណ៍: វត្តភ្នំ FCCភ្នំពេញ សណ្ឋាគារឡឺរ៉ូយ៉ាល់។
និរុត្តិសាស្ត្រ
[កែប្រែ]ឈ្មោះខណ្ឌយកតាមឈ្មោះរបស់ដូនពេញ អ្នកស្ថាបនាពូនភ្នំដូនពេញដែលកើតឡើងក្លាយជាភ្នំដូចសព្វថ្ងៃនេះ។
គ្រឹះស្ថានសិក្សា
[កែប្រែ]រដ្ឋ
[កែប្រែ]- សាលាបឋមសិក្សាចតុមុខ
- សាលបឋមសិក្សាដូនពេញ
- សាលាបឋមសិក្សាព្រះនរោត្តម
- អនុវិទ្យាល័យចតុមុខ
- អនុវិទ្យាល័យវត្តភ្នំ
- វិទ្យាល័យចតុមុខ
- វិទ្យាល័យព្រះស៊ីសុវត្ថិ
- វិទ្យាល័យវត្ដកោះ
- វិទ្យាស្ថានជាតិប៉ាស្ទ័រ
- ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ
- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ឯកជន
[កែប្រែ]សុខាភិបាល
[កែប្រែ]រដ្ឋ
[កែប្រែ]ឯកជន
[កែប្រែ]វត្តអារាម
[កែប្រែ]ស្ថាប័នរដ្ឋ
[កែប្រែ]ស្ថានទូត
[កែប្រែ]ផ្សារ
[កែប្រែ]អាសយដ្ឋានទំនាក់ទំនង
[កែប្រែ]សាលាខណ្ឌដូនពេញ លេខ១១ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកសារយោង
[កែប្រែ]- វិបសាយគ្រប់គ្រងរដ្ឋបាល Archived 2009-02-26 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "ជំរឿនប្រជាជនសកលកម្ពុជា១៩៩៨ លទ្ធផលជំរឿនចុងក្រោយ" (PDF). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ កម្ពុជា. ខែសីហា ២០០២. Archived from the original (PDF) on 2012-03-15. Retrieved ២០១០-១១-២៥.
{{cite web}}: Check date values in:|accessdate=(help) សូមមើលទំព័រ ១៧៣។
| |||||||||||||||||||||||||||||||||
| អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
ចំណាត់ថ្នាក់ក្រុម:
- Pages with script errors
- Pages with non-numeric formatnum arguments
- CS1 errors: dates
- Articles lacking sourcesពីខែធ្នូ ២០០៩
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- All articles lacking sources
- Coordinates on Wikidata
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ខណ្ឌនៃកម្ពុជា
- ភ្នំពេញ
- អត្ថបទខ្លីអំពីភូមិសាស្ត្រកម្ពុជា



