Jump to content

ទួន (ព្រះរាជា)

ពីវិគីភីឌា
ស្ត្រីនៅលំដាប់ទីពីរកាន់ទួនដងវែង ក្នុងរាជព្រះស៊ីសុវត្តិមុនីវង្ស


ទួនរាប់ជាអាវុធម្យ៉ាងសម្រាប់ប្រើក្នុងសង្រ្គាម មានលក្ខណៈប្រហែលគ្នានឹងលំពែង ប្លែកតែនៅគល់ដងមានភូ។ ទួនហៅជាភាសារាជស័ព្ទថា"ព្រះទម្រង់តោមរ"ឬ"ព្រះទម្រង់ទួន" ឬ"ព្រះទម្រង់អសឡី"។ព្រះទម្រង់ទួននេះមានជា២បែប គឺបែបដងខ្លី និងបែបដងវែង ។ ព្រះទម្រង់ទួនខ្លីមានលក្ខណៈ គឺផ្លែដូចជាផ្លែលំពែង នៅគល់ផ្លែគ្មានក្បាំងទេ តែគេធ្វើមៀនរាងត្រមោងៗ បែបយ៉ាងកន្ទួត បន្ទាប់តពីមៀនមក មានភូសរសៃរោមសត្វ ធ្វើពីរោមកន្ទុយសត្វចាមរី ប្រវែងជាង១ចំអាមបន្តិច ដងទួនស្រោមប្រាក់កាឡៃមាសស្មើចុងស្មើដើម មិនរៀវម្ខាងដូចដងលំពែងទេ នៅចុងបំផុតនៃដង មានដាក់ដែក៤ជ្រុងស្រួច សម្រាប់បញ្ឈរទៅនឹងដីបាន។ព្រះទម្រង់ទួនដងវែងមានលក្ខណៈដូចគ្នានឹងព្រះទម្រង់ទួនដងខ្លី ដែរប្លែកតែទ្រើសនិងវែងជាង និងមានលក្ខណៈល្អវិសេសជាងព្រះទម្រង់ទួនខ្លីបន្តិច គឺមៀនមានដាំត្បូងពណ៌ក្រហម។ ទួនដងវែងនេះ គេសម្គាល់ថា ជាព្រះទម្រង់អសឡីសម្រាប់អង្គព្រះករុណាប្រើប្រាស់ក្នុងវេលាស្តេចគង់ព្រះរាជរថ សេះ ឬដំរីពេលយាងចេញធ្វើសឹក ។

សូមមើល

[កែប្រែ]

១. ព្រះខ័នរាជ

២. ព្រះខ័នរង

៣. ព្រះខ័នស្ដេចត្រាញ់

៤. ធ្នូ

៥. ព្រះទម្រង់លំពែងជ័យ

៦. ក្រឹស

៧. ព្រះកាំបិត

៨. ទួន

៩. ត្រីសូល៍

១០. ដាវដងវែង

១១. ដាវកង្វេរ

១២. ដាវខ្លី

១៣. ព្រះទម្រង់អសិមាស

១៤. ព្រះទម្រង់អសិទង់ហ្វា

១៥. ព្រះទម្រង់អសិមាស

១៦. ព្រះទម្រង់អសិមាស

១៧. មួក

១៨. ចិញ្ចៀន

១៩. ធ្នូ

២០. ដាវវែង

២១. ដាវខ្លី

២២. ដាវដងវែង

២៣.ដាវកង្វេរ

២៤. ផ្គាក់

២៥. លំពែងខ្លី

២៦. លំពែងដងវែង

២៧. ទួន

២៨. ទួន

២៩. ដំបង

៣០. ខែល

៣១. ល្បុកតោ

៣២. ក្រឹស

៣៣. អាវក្រោះ

៣៤. អាវយ័ន

៣៥. អាវតេជៈ

៣៦. ភ្លុកតេជៈ

៣៧. កូនសង្កត់

៣៩. មួក

៤០. ទង់

៤១. ស្គរជ័យ

៤២. គងជ័យ

៤៣. ភ្លេងស្គរជ្វា

ប្រភព

[កែប្រែ]

សៀវភៅ ព្រះរាជពិធីទ្វារទសមាសភាគ១