លីទុយអានី
Lietuvos Respublika (លីទុយអានី) | |
---|---|
![]() ទីតាំងប្រទេសលីទុយអានី (ក្រហម) នៅទ្វីបអឺរ៉ុប | |
រដ្ឋធានី និង ទីក្រុងធំបំផុត | វីលនៀស 54°41′N 25°19′E / 54.683°N 25.317°E |
ភាសាផ្លូវការ | លីទុយអានី[១] |
ក្រុមជនជាតិ (ឆ្នាំ ២០២៥)[២] | |
សាសនា (ឆ្នាំ ២០២១)[៣] |
|
រដ្ឋសមាជិក | សហភាពអឺរ៉ុប |
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី[៤][៥][៦] |
ហ្គីតាណាស ណូសេដា | |
- នាយករដ្ឋមន្ត្រី (ស្ដីទី) | រីម៉ឹនតាស សាដជូស |
សោលូស ស្ក្រ៍វែលនេលីស | |
នីតិបញ្ញត្តិ | សីម៉ាស |
និម្មិតកម្ម | |
៩ មីនា ១០០៩ | |
១២៣៦ | |
២ កុម្ភៈ ១៣៨៦ | |
១ កក្កដា ១៥៦៩ | |
- បែងចែក | ២៤ តុលា ១៧៩៥ |
១៦ កុម្ភៈ ១៩១៨ | |
១៦ មិថុនា ១៩៤០ | |
១១ មីនា ១៩៩០ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៥,៣០០ គ.ម២ [៧] (ទី១២១) |
- ផ្ទៃទឹក (%) | ១.៩៨ (២០១៥)[៨] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៥) | ![]() |
- ដង់ស៊ីតេ | ៤៤ នាក់/គ.ម២ (ទី១៣៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៥) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៥) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០២៣) | ![]() មធ្យម |
HDI (២០២៣) | ![]() ខ្ពស់ណាស់ · ទី៣៩ |
រូបិយវត្ថុ | អឺរ៉ូ ((€)) (EUR) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
កូដហៅទូរស័ព្ទ | +៣៧០ |
កូដ ISO 3166 | LT |
ដែនកម្រិតខ្ពស់ | .lt |
ប្រទេសលីទុយអានី[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋលីទុយអានី[ស ២] គឺជាប្រទេសមួយស្ថិតនៅតំបន់បាល់ទិកក្នុងទ្វីបអឺរ៉ុប។ លីទុយអានីជារដ្ឋបាល់ទិកមួយក្នុងចំណោមរដ្ឋបាល់ទិកចំនួនបី ដែលស្ថិតនៅលើច្រាំងខាងកើតនៃសមុទ្របាល់ទិក ដោយមានព្រំប្រទល់ជាប់នឹងប្រទេសឡេតូនីនៅភាគខាងជើង ប្រទេសបេឡារុសនៅភាគខាងកើតនិងត្បូង ប្រទេសប៉ូឡូញនៅភាគខាងត្បូង និងប្រទេសរុស្ស៊ីត្រង់តំបន់កាលីនីនក្រាដនៅភាគនិរតី និងមានព្រំដែនសមុទ្រជាមួយប្រទេសស៊ុយអែតនៅភាគខាងលិច។ ប្រទេសលីទុយអានីគ្របដណ្តប់លើផ្ទៃដីសរុប ៦៥,៣០០ គម២ ដែលមានប្រជាជនរស់នៅចំនួន ២.៩ លាននាក់។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសនេះគឺ វីលនៀស។
អស់រយៈពេលជាច្រើនពាន់ឆ្នាំ តំបន់ឆ្នេរភាគអាគ្នេយ៍នៃសមុទ្របាល់ទិកត្រូវបានកុលសម្ព័ន្ធបាល់ទិកជាច្រើនក្រុមកាន់កាប់រស់នៅ។ នៅក្នុងទសវត្សរ៍ឆ្នាំ១២៣០ ទឹកដីលីទុយអានីត្រូវបានបង្រួបបង្រួមជាលើកដំបូងដោយព្រះបាទមីនដោហ្កាស ដោយបានបង្កើតជាព្រះរាជាណាចក្រលីទុយអានីឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១២៥៣។ ការពង្រីកទឹកដី និងការបង្រួបបង្រួមរដ្ឋជាបន្តបន្ទាប់បាននាំឱ្យនគរមួយនេះក្លាយជាព្រះមហាពញារដ្ឋនៅក្នុងសតវត្សរ៍ទី១៤ និងត្រូវជារដ្ឋដ៏ធំជាងគេបំផុតនៅអឺរ៉ុបនាសម័យនោះ។ នៅក្នុងឆ្នាំ១៣៨៦ ព្រះមហាពញារដ្ឋលីទុយអានីបានចងឯកត្តសហភាពជាមួយព្រះរាជមកុដនៃរាជាណាចក្រប៉ូឡូញ។ ដោយសារឯកត្តសហភាពនេះ មហានគរទាំងពីរក៏ត្រូវបានបង្រួបបង្រួមចូលគ្នាបង្កើតបានជាសហធនរដ្ឋប៉ូឡូញ–លីទុយអានីនៅក្នុងឆ្នាំ១៥៦៩ ដោយក្លាយខ្លួនជារដ្ឋដ៏ធំបំផុត និងរីកចម្រើនបំផុតមួយនៅទ្វីបអឺរ៉ុប។ របបនគរមួយនេះមានអត្ថិភាពជាងពីរសតវត្សរ៍ រហូតដល់ពេលដែលមហាអំណាចជិតខាងបានពុះកាត់បែងចែកទឹកដីបូឡូញ–លីទុយអានីជាផ្នែកៗបន្តិចម្ដងៗពីចន្លោះឆ្នាំ១៧៧២ រហូតដល់ឆ្នាំ១៧៩៥ ពោលរហូតដល់បាត់ស្រមោលពីផែនទីអឺរ៉ុប។
ពេលជិតចប់សង្គ្រាមលោកលើកទី១ ពោលគឺនៅក្នុងឆ្នាំ១៩១៨ លីទុយអានីក៏បានប្រកាសឯករាជ្យ បង្កើតបានជាសាធារណរដ្ឋលីទុយអានីថ្មី។ នៅក្នុងសង្គ្រាមលោកលើកទី២ លីទុយអានីត្រូវបានកាន់កាប់ដោយសហភាពសូវៀត មុនពេលត្រូវធ្លាក់ក្រោមការត្រួតត្រារបស់អាល្លឺម៉ង់ណាស៊ី ហើយទីបំផុតត្រូវបានសហភាពសូវៀតចូលមកកាន់កាប់ម្ដងទៀតនៅក្នុងឆ្នាំ១៩៤៤។ ជាលទ្ធផល ចលនាតស៊ូប្រដាប់អាវុធលីទុយអានីប្រឆាំងការកាន់កាប់របស់សូវៀតបានផ្ទុះឡើងដោយបានអូសបន្លាយរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩០ មួយឆ្នាំមុនពេលសហភាពសូវៀតត្រូវរំលាយ លីទុយអានីបានក្លាយជាសាធារណរដ្ឋសូវៀតដំបូងគេដែលបានបំបែកខ្លួនចេញពីសហភាពដោយបានប្រកាសស្ដារឯករាជ្យភាពរបស់ខ្លួនឡើងវិញ។
លីទុយអានីជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿនមួយដោយមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសលីទុយអានីក៏បានជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល[១៣][១៤] សេរីភាពសារព័ត៌មាន និងសុភមង្គលប្រជាពលរដ្ឋ។[១៥] បច្ចុប្បន្ន លីទុយអានីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិក ហ្សូនអឺរ៉ូ ធនាគារវិនិយោគន័រឌិក មូលនិធិរូបិយវត្ថុអន្តរជាតិ កិច្ចព្រមព្រៀងស្សិនគែន អង្គការណាតូ អង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ល។ លីទុយអានីក៏មានឈ្មោះចូលរួមក្នុងទម្រង់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ន័រឌិក-បាល់ទិកប្រាំបី (NB8) ផងដែរ។
កំណត់សម្គាល់
[កែប្រែ]- ↑ ភាសាលីទុយអានី៖ Lietuva, អានថា លាទូវ៉ា
- ↑ ភាសាលីទុយអានី៖ Lietuvos Respublika
ឯកសារយោង
[កែប្រែ]- ↑ "Lithuania's Constitution of 1992 with Amendments through 2019" (PDF). Constitute Project. Archived (PDF) from the original on 21 February 2021. Retrieved 29 August 2025.
- ↑ "Rodiklių duomenų bazė - Oficialiosios statistikos portalas". osp.stat.gov.lt.
- ↑ "Population by religious community indicated, municipalities (2021)". ស្ថិតិលីទុយអានី. Archived from the original on 2 January 2022. Retrieved 29 August 2025.
- ↑ Kulikauskienė, Lina (2002). (ជាភាសាលីទុយអានី) Lietuvos Respublikos Konstitucija. Native History, CD.. ល.ស.ប.អ. 978-9986-9216-7-7.
- ↑ Shugart, Matthew Søberg (September 2005). "Semi-Presidential Systems: Dual Executive and Mixed Authority Patterns". Graduate School of International Relations and Pacific Studies.
- ↑ Shugart, Matthew Søberg (December 2005). "Semi-Presidential Systems: Dual Executive And Mixed Authority Patterns". French Politics 3 (3): 323–351. ISSN 1476-3419. DOI:10.1057/palgrave.fp.8200087.
- ↑ "Eurostat celebrates Lithuania". 16 February 2018. Eurostat. Retrieved 29 August 2025.
- ↑ "Surface water and surface water change". អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD). Archived from the original on 24 March 2021. Retrieved 29 August 2025.
- ↑ "Pradžia – Oficialiosios statistikos portalas". osp.stat.gov.lt. Retrieved 29 August 2025.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2024 Edition. (Lithuania)". មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 April 2024. Retrieved 29 August 2025.
- ↑ "Gini coefficient of equivalised disposable income". Eurostat. Archived from the original on 9 January 2025. Retrieved 29 August 2025.
- ↑ "Human Development Report 2023/24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 29 August 2025.
- ↑ "Lithuania – a growing cybersecurity hub for global businesses". Invest Lithuania. 17 November 2023.
- ↑ "Lithuania Rises in Global Digital Competitiveness Ranking, Leading the Baltics". lithuania.lt. 26 November 2024.
- ↑ "Lithuania ranked world's happiest country for young people". Lithuanian National Radio and Television. 21 March 2024.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|
- Pages using duplicate arguments in template calls
- អត្ថបទខ្លីមិនពេញលេញ
- លីទុយអានី
- រដ្ឋបាល់ទិក
- ប្រទេសនៅទ្វីបអឺរ៉ុប
- រដ្ឋសមាជិកអង្គការណាតូ
- រដ្ឋសមាជិកនៃសហភាពអឺរ៉ុប
- រដ្ឋសមាជិកនៃអង្គការសម្រាប់មេឌីទែរ៉ាណេ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋសមាជិកនៃកិច្ចផ្ដួចផ្ដើមសមុទ្របី
- សាធារណរដ្ឋ
- រដ្ឋសមាជិកនៃអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច