ឡេតូនី
| Latvijas Republika (ឡេតូនី) Latvejas Republika (ឡាតហ្កាលី) Lețmō Vabāmō (ឡែហ្វ) | |
|---|---|
ទីតាំងប្រទេសឡេតូនី (ក្រហម) នៅទ្វីបអឺរ៉ុប | |
| រដ្ឋធានី និង ទីក្រុងធំបំផុត | រីកា 56°57′N 24°6′E / 56.950°N 24.100°E |
| ភាសាផ្លូវការ | ឡេតូនីa |
| ភាសាទទួលស្គាល់ | ឡែហ្វ ឡាតហ្កាលី |
| ក្រុមជនជាតិ | |
| សាសនា (ឆ្នាំ ២០១៨)[២] |
|
| រដ្ឋសមាជិក | សហភាពអឺរ៉ុប |
| រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋសភានិយម |
| អែដហ្ការ រីនគេវិច | |
| អេវិកា ស៊ីលីញ៉ា | |
| ដៃហ្កា មារីញ៉ា | |
| នីតិបញ្ញត្តិ | សាអៃម៉ា |
| ឯករាជ្យភាព ពីអាល្លឺម៉ង់ និងសហភាពសូវៀត | |
| ១៨ វិច្ឆិកា ១៩១៨ | |
- ទទួលស្គាល់ | ២១ មករា ១៩២១ |
| ៧ វិច្ឆិកា ១៩២២ | |
| ២១ កក្កដា ១៩៩១ | |
| ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៤,៥៨៩ គ.ម២ (ទី១២២) |
- ផ្ទៃទឹក (%) | ២.០៩ (២០១៥)[៤] |
| ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | |
- ដង់ស៊ីតេ | ២៩.៦ នាក់/គ.ម២ (ទី១៤៧) |
| GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | |
- ក្នុងម្នាក់ | |
| GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | |
- ក្នុងម្នាក់ | |
| ជីនី (២០២១) | មធ្យម |
| HDI (២០២២) | ខ្ពស់ណាស់ · ទី៣៧ |
| រូបិយវត្ថុ | អឺរ៉ូ ((€)) (EUR) |
| ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
| កូដហៅទូរស័ព្ទ | +៣៧១ |
| កូដ ISO 3166 | LV |
| ដែនកម្រិតខ្ពស់ | .lv |
| |
ប្រទេសឡេតូនី[ស ២] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឡេតូនី[ស ៣] គឺជាប្រទេសមួយស្ថិតនៅតំបន់បាល់ទិកនៃទ្វីបអឺរ៉ុប។ ឡេតូនីជាប្រទេសមួយក្នុងចំណោមរដ្ឋបាល់ទិកទាំងអស់ចំនួនបី ពោលគឺប្រទេសអេស្តូនីនៅភាគខាងជើង និងប្រទេសលីទុយអានីនៅភាគខាងត្បូង។ ក្រៅពីនេះ ឡេតូនីមានព្រំប្រទល់ជាប់នឹងប្រទេសបេឡារុសនៅភាគអាគ្នេយ៍ និងប្រទេសរុស្ស៊ីនៅភាគខាងកើត ហើយមានព្រំដែនសមុទ្រជាប់ប្រទេសស៊ុយអែតនៅភាគខាងលិច។ ប្រទេសឡេតូនីគ្របដណ្ដប់លើក្រឡាផ្ទៃសរុប ៦៤,៥៨៩ គម២ និងមានប្រជាជនរស់នៅសរុប ១.៨ លាននាក់។ រីកាគឺជារដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសឡេតូនី។ ជនជាតិឡេតូនីគឺជាជនជាតិមួយដែលស្ថិតក្នុងក្រុមជនជាតិបាល់ទិកដោយមានចំនួនស្មើនឹង ៦៥.៥% នៃប្រជាជនទាំងអស់នៅក្នុងប្រទេស និងនិយាយភាសាឡេតូនី។ រុស្ស៊ីគឺជាជនជាតិច្រើនបំផុតទីពីរនៅក្នុងប្រទេសដោយមានចំនួនស្មើនឹង ៣៧.៧% នៃប្រជាជនសរុប ហើយនិយាយភាសារុស្ស៊ីជាភាសាកំណើត។[១៣]
ទឹកដីនៃប្រទេសឡេតូនីបច្ចុប្បន្នត្រូវស្ថិតនៅក្រោមអំណាចទូតូនីក ស៊ុយអែត ប៉ូឡូញ-លីទុយអានី និងរុស្ស៊ីអស់ជាច្រើនសតវត្សរ៍ មុនពេលត្រូវបានទទួលឯករាជ្យពីរុស្ស៊ីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩១៨ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី១។[៣] ក្រោយពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣៤ ប្រទេសឡេតូនីបានធ្លាក់ទៅក្រោមរបបអត្ថាធិបតេយ្យផ្ដាច់ការដោយមានលោកការលីស អ៊ូលម៉ានីសជាមេដឹកនាំ។ ឯករាជ្យភាពឡេតូនីត្រូវបានរំខានដោយសហភាពសូវៀតនៅដើមសង្គ្រាមលោកលើកទី២ មុនពេលត្រូវអាល្លឺម៉ង់ណាស៊ីចូលឈ្លានពាននិងគ្រប់គ្រងនៅក្នុងឆ្នាំ១៩៤១ ហើយមកដល់ឆ្នាំ១៩៤៤ ឡេតូនីក៏ត្រូវសូវៀតចូលមកត្រួតត្រាម្តងទៀត បង្កើតបានជាសាធារណរដ្ឋសូវៀតមួយរហូតដល់ឆ្នាំ១៩៩១។ ជាលទ្ធផលនៃការស្ថិតនៅក្រោមសហភាពសូវៀតអស់ជាច្រើនទសវត្សរ៍ ប្រជាជនរុស្ស៊ីជាច្រើនបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងប្រទេសឡេតូនី។ បដិវត្តន៍ច្រៀងដោយសន្តិវិធីដែលបានផ្តើមឡើងនៅក្នុងឆ្នាំ១៩៨៧ ក្នុងបណ្ដារដ្ឋសូវៀតបាល់ទិកបាននាំឱ្យឡេតូនីទទួលបានឯករាជ្យជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក ប្រទេសឡេតូនីបានក្លាយជាសាធារណរដ្ឋប្រជាធិបតេយ្យនិយមសភារហូតមកដល់បច្ចុប្បន្ន។
ឡេតូនីជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿនមួយដោយមានចំណាត់ថ្នាក់លេខរៀងទី៣៩ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ បច្ចុប្បន្ន ឡេតូនីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិក ហ្សូនអឺរ៉ូ អង្គការណាតូ ន័រឌិក-បាល់ទិកប្រាំបី ធនាគារវិនិយោគន័រឌិក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ល។
កំណត់សម្គាល់
[កែប្រែ]- ↑ ដោយមិនរាប់បញ្ចូលប្រជាជនដែលមិនដឹងសញ្ជាតិ ឬដើមកំណើត
- ↑ ភាសាលីទុយអានី៖ Latvija, ភាសាឡាតហ្កាលី៖ Latveja, ភាសាឡែហ្វ៖ Lețmō, ភាសាបារាំង៖ Lettonie
- ↑ ឡេតូនី៖ Latvijas Republika, ឡាតហ្កាលី៖ Latvejas Republika, ឡែហ្វ៖ Lețmō Vabāmō
ឯកសារយោង
[កែប្រែ]- ↑ Social Statistics Department of Latvia. "Pastāvīgo iedzīvotāju etniskais sastāvs reģionos un republikas pilsētās gada sākumā". Archived from the original on 28 September 2023. Retrieved 8 November 2021.
- ↑ "Latvia". Archived from the original on 28 January 2023. Retrieved 30 August 2025.
- ↑ ៣,០ ៣,១ Ģērmanis, Uldis (2007). Ojārs Kalniņš. រៀ. The Latvian Saga (11th រ.រ.). Riga: Atēna. p. 268. ល.ស.ប.អ. 9789984342917. ម.ប.គ.ល. 213385330.
- ↑ "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Archived from the original on 24 March 2021. Retrieved 11 October 2020.
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, April 2024 Edition. (Latvia)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 April 2024. Retrieved 14 July 2024.
- ↑ "Gini coefficient of equivalised disposable income". Eurostat. Archived from the original on 9 October 2020. Retrieved 22 June 2022.
- ↑ "Human Development Report 2023/24" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 13 March 2024.
- ↑ "The Constitution of the Republic of Latvia, Chapter 1 (Article 4)". The Parliament of the Republic of Latvia. Archived from the original on 5 December 2013. Retrieved 20 November 2013.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Official Language Law, Section 3 (Article 1)". The Parliament of the Republic of Latvia. Archived from the original on 4 January 2014. Retrieved 20 November 2013.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Official Language Law, Sections 4, 5 and 18 (Article 4)". Likumi.lv. Archived from the original on 5 July 2019. Retrieved 7 October 2019.
- ↑ "Official Language Law, Section 3 (Articles 3 and 4)". The Parliament of the Republic of Latvia. Archived from the original on 4 January 2014. Retrieved 20 November 2013.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Latvian is the mother tongue of 64% of the population of Latvia".
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
| ||||||||||||||||||||||||||
- Pages using duplicate arguments in template calls
- CS1 អង់គ្លេស-language sources (en)
- CS1 errors: redundant parameter
- អត្ថបទខ្លីមិនពេញលេញ
- ឡេតូនី
- រដ្ឋបាល់ទិក
- ប្រទេសនៅទ្វីបអឺរ៉ុប
- រដ្ឋសមាជិកអង្គការណាតូ
- រដ្ឋសមាជិកនៃសហភាពអឺរ៉ុប
- រដ្ឋសមាជិកនៃអង្គការសម្រាប់មេឌីទែរ៉ាណេ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- រដ្ឋសមាជិកនៃកិច្ចផ្ដួចផ្ដើមសមុទ្របី
- រដ្ឋសមាជិកនៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង
- សាធារណរដ្ឋ
