Jump to content

ក្រូអាស៊ី

ពីវិគីភីឌា
សាធារណរដ្ឋក្រូអាស៊ី
Republika Hrvatska (ក្រូអាត)
ភ្លេងជាតិ
Lijepa naša domovino
("មាតុភូមយើងដ៏ស្រស់បំព្រង")
ទីតាំងប្រទេសក្រូអាស៊ី (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសក្រូអាស៊ី (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
សាក្រិប
45°48′47″N 15°58′39″E / 45.81306°N 15.97750°E / 45.81306; 15.97750
ភាសាផ្លូវការក្រូអាត[ស ១]
ប្រព័ន្ធសំណេរឡាតាំង[ស ២]
ក្រុមជនជាតិ
(ឆ្នាំ ២០២១)
សាសនា
(ឆ្នាំ ២០២១)[]
  • ៦.៤% គ្មានជំនឿសាសនា
  • ២.៣% សាសនាផ្សេងៗទៀត
  • ៣.៩% មិនប្រកាស/មិនឱ្យចម្លើយ
រដ្ឋសមាជិកសហភាពអឺរ៉ុប
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋសភានិយម
ហ្សូរ៉ាន មីឡាណូវីជ
អានដ្រេ ផ្លេនកូវីជ
ហ្គ័រដឹន យ៉ានដ្រូកូវីជ
នីតិបញ្ញត្តិរដ្ឋសភា
ប្រវត្តិសាស្ត្រ
សតវត្សរ៍ទី៧
៩២៥
១១០២
១​ មករា ១៥២៧
- ផ្ដាច់ចេញពីអូទ្រីស-ហុងគ្រី
២៩ តុលា ១៩១៨
៤​ ធ្នូ ១៩១៨
៩ ឧសភា ១៩៤៤
២៥ មិថុនា ១៩៩១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥៦,៥៦១ គ.ម []  (ទី១២៤)
- ផ្ទៃទឹក (%)
១.‌០៩
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
Neutral decrease ៣,៨៦១,៩៦៧[] (ទី១២៨)
- ជំរឿន (ឆ្នាំ ២០២១)
Neutral decrease ៣,៨៧១,៨៣៣[]
​​៦៨.៤ នាក់/គ.ម   (ទី១៥២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
- សរុប
increase ១៩៨.៣១ ពាន់លានដុល្លារ[] (ទី៧៩)
- ក្នុងម្នាក់
increase ៥១,៤៥០ ដុល្លារ[] (ទី៣៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
- សរុប
increase ១០៣.៩០ ពាន់លានដុល្លារ[] (ទី៧៤)
- ក្នុងម្នាក់
increase ២៦,៩៦០ ដុល្លារ[] (ទី៤៧)
ជីនី (២០២៣)negative increase ២៩.៧[]
ទាប
HDI (២០២៣)increase ០.៨៨៩[]
ខ្ពស់ណាស់ · ទី៤១
រូបិយវត្ថុអឺរ៉ូ () (EUR)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
កូដហៅទូរស័ព្ទ+៣៨៥
កូដ ISO 3166HR
ដែនកម្រិតខ្ពស់
Q224 លើវីគីទិន្នន័យ
មើលជា Q224 លើវីគីទិន្នន័យ

ក្រូអាស៊ី[ស ៣] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋក្រូអាស៊ី[ស ៤] គឺជាប្រទេសមួយស្ថិតនៅអឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ត្រង់តំបន់ឆ្នេរនៃសមុទ្រអាឌ្រីយ៉ាទិក។ ប្រទេសក្រូអាស៊ីមានព្រំដែនជាប់នឹងប្រទេសសស្លូវេនីនៅភាគពាយព្យ ប្រទេសហុងគ្រីនៅភាគឦសាន ស៊ែប៊ីនៅភាគខាងកើត បូស្នី-អ៊ែរសេកូវីននិងម៉ុងតេណេគ្រោនៅភាគអាគ្នេយ៍ ហើយមានព្រំដែនសមុទ្រជាប់ប្រទេសអ៊ីតាលីនៅភាគខាងលិច។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសនេះគឺទីក្រុងសាក្រិប ហើយក៏ជាតំបន់រដ្ឋបាលមួយផងដែរបូករួមជាមួយរដ្ឋបាលស្រុកចំនួនម្ភៃផ្សេងទៀតនៅក្នុងប្រទេស។ តំបន់ទីប្រជុំជនសំខាន់ៗដទៃទៀតរួមមាន សាផ្លីត រីអេកា និងអូស៊ីយ៉េក។ ប្រទេសនេះមានក្រឡាផ្ទៃសរុប ៥៦,៥៩៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជិត ៣.៩ លាននាក់។

ជនជាតិក្រូអាតបានចូលមកដល់ទឹកដីនៃប្រទេសក្រូអាស៊ីបច្ចុប្បន្នដំបូងនៅក្នុងសតវត្សរ៍ទី៦ ដែលកាលនុះត្រូវបានគេនិយមស្គាល់ថាអ៊ីល្លីរី។ នៅក្នុងសតវត្សរ៍ទី៧ ក្រុមជនជាតិក្រូអាតបានរៀបចំបែងចែកទឹកដីនោះទៅជារដ្ឋនគរតូចៗចំនួនពីរ។ រដ្ឋក្រូអាស៊ីត្រូវបានអន្តរជាតិទទួលស្គាល់ជារដ្ឋឯករាជ្យដំបូងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ៨៧៩ ក្នុងរជ្ជកាលព្រះពញាក្សត្រប្រានីមៀរ។ ព្រះបាទតូមីស្លាវបានក្លាយជាស្ដេចក្រូអាស៊ីដំបូងគេបង្អស់នៅក្នុងឆ្នាំ៩២៥ ដោយនាំឱ្យនគរព្រះអង្គវិវត្តទៅជាព្រះរាជាណាចក្រមួយ។ នៅកំឡុងពេលដែលរាជវង្សទ្រឺពីមីរ៉ូវីចបានដាច់ពូជពង្សបង្កឱ្យកើតជាវិបត្តិស្នងរាជសម្បត្តិធ្ងន់ធ្ងរ ព្រះរាជនគរក្រូអាស៊ីក៏បានចុះចូលក្នុងឯកត្តសហភាពជាមួយនឹងប្រទេសហុងគ្រីនៅក្នុងឆ្នាំ១១០២។ នៅឆ្នាំ១៥២៧ ដោយត្រូវប្រឈមនឹងយុទ្ធនាការសញ្ជ័យដោយពួកអូតូម៉ង់ រដ្ឋសភាក្រូអាស៊ីក៏បានជ្រើសរើសតែងតាំងព្រះបាទហ្វែឌីណង់ទី ១ នៃអូទ្រីសជាព្រះរាជានៃប្រទេសក្រូអាស៊ី។ ក្រោយទទួលបានឯករាជ្យពីចក្រភពហាបស្បួក រដ្ឋស្លូវេន ក្រូអាត និងស៊ែបក៏ត្រូវបានប្រកាសឡើងនៅទីក្រុងសាក្រិបនៅខែតុលា ឆ្នាំ១៩១៨ មុនពេលត្រូវបានបង្រួមចូលទៅក្នុងព្រះរាជាណាចក្រយូហ្គោស្លាវីនៅខែធ្នូ ឆ្នាំ១៩១៨។ បន្ទាប់ពីការឈ្លានពានដោយមហាអំណាចអ័ក្សលើយូហ្គោស្លាវីនៅក្នុងខែមេសា ឆ្នាំ១៩៤១ រដ្ឋក្រូអាស៊ីស្ទើរទាំងមូលត្រូវបានពួកណាស៊ីកាន់កាប់ជារដ្ឋអាយ៉ងក្រោមឈ្មោះថារដ្ឋឯករាជ្យក្រូអាស៊ី។ ដំណាលគ្នានោះ ចលនាតស៊ូប្រឆាំងនឹងណាស៊ីក៏បានលេចឡើងរហូតដល់បានបង្កើតចេញជារដ្ឋមួយទៀតហៅសាធារណរដ្ឋសង្គមនិយមក្រូអាស៊ី ហើយក្រោយសង្គ្រាមបានបញ្ចប់ រដ្ឋមួយនេះក៏ក្លាយជាសមាជិកស្ថាបនិក និងសាធារណរដ្ឋស្វយ័តមួយនៅក្នុងសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវីថ្មី។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩១ ក្រូអាស៊ីក៏បានប្រកាសឯករាជ្យ ហើយត្រូវចំណាយពេលបួនឆ្នាំក្នុងសង្គ្រាមដណ្ដើមឯករាជ្យទម្រាំបានឯករាជ្យពេញលេញរហូតមកដល់បច្ចុប្បន្ន។

ប្រទេសក្រូអាស៊ីគឺជាសាធារណរដ្ឋដែលប្រកាន់ប្រព័ន្ធប្រជាធិបតេយ្យអាស្រ័យសភា។ បច្ចុប្បន្ន ក្រូអាស៊ីជាសមាជិកនៃសហភាពអឺរ៉ុប ហ្សូនអឺរ៉ូ តំបន់ស្សិនគែន ណាតូ អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក ហើយជាសមាជិកស្ថាបនិកនៃសហភាពសម្រាប់មេឌីទែរ៉ាណេ និងកំពុងស្ថិតតក្នុងដំណើរការចូលជាសមាជិកនៃអង្គការ​សម្រាប់​ការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច។ ក្នុងនាមជាប្រទេសចូលរួមយ៉ាងសកម្មក្នុងកិច្ចការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រទេសក្រូអាស៊ីបានចូលរួមចំណែកបញ្ជូនចំនួនទ័ពជាច្រើននាក់ដល់កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ ហើយត្រូវបានជ្រើសតាំងឱ្យបំពេញអាសនៈមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិឆ្នាំ២០០៨–២០០៩ ជាលើកដំបូង។

ក្រូអាស៊ីជាប្រទេសអភិវឌ្ឍន៍មួយដែលមានសេដ្ឋកិច្ចជឿនលឿន និងមានប្រាក់ចំណូលខ្ពស់[] វិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម គឺជាកម្លាំងចលករដ៏សំខាន់ដល់សេដ្ឋកិច្ចក្រូអាស៊ី។ វិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ ដោយគិតត្រឹមឆ្នាំ២០១៩ ក្រូអាស៊ីបានទទួលភ្ញៀវទេសចរជិត ២០ លាននាក់។[][១០][១១] ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០ រដ្ឋាភិបាលក្រូអាស៊ីបានចូលរួមវិនិយោគយ៉ាងសកម្មទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវដឹកជញ្ជូន និងគ្រឿងបរិក្ខារនានាតាមបណ្តោយច្រកផ្លូវអឺរ៉ុបរួម។ ប្រទេសក្រូអាស៊ីផងដែរក៏បានតាំងខ្លួនជាប្រទេសនាំមុខគេនៅក្នុងវិស័យថាមពលក្នុងតំបន់នៃដើមទសវត្សរ៍ឆ្នាំ២០២០ ហើយកំពុងរួមចំណែកដល់ការធ្វើពិពិធកម្មនៃការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបតាមរយៈស្ថានីយនាំចូលឧស្ម័នធម្មជាតិរាវអណ្តែតទឹករបស់ខ្លួននៅក្បែរកោះក្រឺក ហៅ អិលអិនជី ហឺរវ៉ាតស្កា (LNG Hrvatska)។[១២] នៅក្នុងប្រទេសក្រូអាស៊ី រដ្ឋជាអ្នកផ្តល់សន្តិសុខសង្គម តំហែទាំសុខភាពសកល និងការអប់រំបឋមសិក្សានិងមធ្យមសិក្សាដោយឥតគិតថ្លៃសិក្សាដល់ប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ រដ្ឋក៏ថែមទាំងបានគាំទ្រទៀតផងដល់វិស័យវប្បធម៌តាមរយៈស្ថាប័នសាធារណៈ និងការវិនិយោគរបស់ក្រុមហ៊ុនផ្សេងៗក្នុងប្រព័ន្ធផ្សព្វផ្សាយនិងការបោះពុម្ពផ្សាយជាដើម។

កំណត់សម្គាល់

[កែប្រែ]
  1. ក្រៅពីភាសាក្រូអាត ស្រុកតំបន់នីមួយៗក្នុងប្រទេសនេះមានភាសាផ្លូវការប្រចាំតំបន់រៀងៗខ្លួនសម្រាប់ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម និងរដ្ឋាភិបាល។ ភាសាភាគតិចដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសក្រូអាតមានដូចជា​ ភាសាហុងគ្រី ស៊ែប៊ី និងអ៊ីតាលី។ ភាសាភាគតិចដែលគេទទួលស្គាល់ផ្សេងទៀតរួមមាន៖ ឆែក ស្លូវេនី ស្លូវ៉ាក រូម៉ានី រុស្ស៊ី និងអាល្លឺម៉ង់
  2. ប្រព័ន្ធសំណេរនៃក្រូអាស៊ីគឺត្រូវបានការពារដោយច្បាប់ដោយសភាក្រូអាស៊ី
  3. ភាសាក្រូអាត៖ Hrvatska, ប្រកបថា ហឺ-រ-វ៉ាត-ស្កា
  4. ភាសាក្រូអាត៖ Republika Hrvatska, ចុចទីនេះដើម្បីស្ដាប់របៀបប្រកប 

ឯកសារយោង

[កែប្រែ]
  1. "Share of Croats in Croatia increases as census results published". 22 September 2022.
  2. "(ជាភាសាក្រូអាត) Hrvatska". Croatian Encyclopedia. Lexicographic Institute Miroslav Krleža. Retrieved 2025-11-07.
  3. "POPULATION ESTIMATE OF THE REPUBLIC OF CROATIA, 2023". podaci.dzs.hr. 8 September 2023. Retrieved 2025-11-07.
  4. ទំព័រគំរូ:Croatian Census 2021
  5. ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database, April 2025 Edition. (Croatia)". imf.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 24 April 2025. Retrieved 2025-11-07.
  6. "Gini coefficient of equivalised disposable income – EU-SILC survey". European Commission. Retrieved 2025-11-07.
  7. "Human Development Report 2025" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 6 May 2025. Archived (PDF) from the original on 2025-05-06. Retrieved 2025-11-07.
  8. "IMF World Economic Outlook". https://www.imf.org/en/Publications/WEO/weo-database/2023/April. 
  9. "Croatia tourist arrivals 2022". Statista. Retrieved 2023-11-17.
  10. "International tourism, The World Bank". https://data.worldbank.org/indicator/ST.INT.ARVL?locations=HR&most_recent_value_desc=true. 
  11. "Condé Nast Traveler, Top Countries in the World". https://www.cntraveler.com/story/top-countries-in-the-world. 
  12. "U.S. Department of State factsheet". https://www.state.gov/u-s-relations-with-croatia/. 

តំណភ្ជាប់ក្រៅ

[កែប្រែ]