ស៊ែប៊ី
Република Србија Republika Srbija (ស៊ែប៊ី) | |
---|---|
![]() ទីតាំងប្រទេសស៊ែប៊ី (ក្រហម) នៅទ្វីបអឺរ៉ុប ឆ្នូតក្រហមជាប្រទេសកូសូវ៉ូដែលស៊ែប៊ីទាមទារជាទឹកដីរបស់ខ្លួន | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប៊ែលក្រាដ 44°48′N 20°28′E / 44.800°N 20.467°E |
ភាសាផ្លូវការ | ស៊ែប៊ី[ស ១] |
ក្រុមជនជាតិ |
|
សាសនា |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋសភានិយម |
អាឡិចសាន់ដឺ វូឈីក | |
យូរ៉ូ ម៉ាស៊ុត | |
អាណា ប៊្រែណាប៊ិជ | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ប្រវត្តិសាស្ត្រ | |
៧៨០ | |
១២១៧ | |
- ចក្រភព | ១៣៤៦ |
១៤៥៩–១៨០៤ | |
១៨០៤ | |
១៨៧៨ | |
១៨៨២ | |
១៩១៨ | |
១៩៩២ | |
- ឯករាជ្យភាពត្រូវបានស្ដារ | ២០០៦ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៨៨,៤៩៩ គ.ម២ [២] (ទី១១១) |
- មិនរាប់កូសូវ៉ូ | ៧៧,៥៨៩ គ.ម២[៣] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៥) | ![]() |
- ជំរឿន (ឆ្នាំ ២០២២) | ![]() |
- ដង់ស៊ីតេ | ៨៥ នាក់/គ.ម២ (ទី១២៧) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៥) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៥) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០២៤) | ![]() មធ្យម |
HDI (២០២៣) | ![]() ខ្ពស់ណាស់ · ទី៦២ |
រូបិយវត្ថុ | ឌីណាស៊ែប៊ី (RSD) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
កូដហៅទូរស័ព្ទ | +៣៨១ |
កូដ ISO 3166 | RS |
ដែនកម្រិតខ្ពស់ | |
ប្រទេសសែប៊ី[ស ៤] ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋសែប៊ី[ស ៥] គឺជាប្រទេសមួយស្ថិតនៅប៉ែកអាគ្នេយ៍ និងកណ្ដាលនៃទ្វីបអឺរ៉ុប។[៩][១០] ដោយមានទីតាំងភូមិសាស្ត្រនៅក្នុងតំបន់បាល់កង់ ស៊ែប៊ីមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសហុងគ្រីនៅភាគជើង ប្រទេសរូម៉ានីនៅភាគឦសាន ប្រទេសប៊ុលហ្ការីនៅភាគអាគ្នេយ៍ ម៉ាសេដ្វានខាងជើងនៅភាគត្បូង ប្រទេសក្រូអាតនៅភាគពាយព្យ ប្រទេសបូស្នី-អ៊ែរសេកូវីននៅភាគលិច និងម៉ុងតេណេគ្រោនៅភាគនិរតី។ប្រទេសសែប៊ីក៏បានអះអាងដែរថាខ្លួបមានព្រំប្រទល់ជាប់ជាមួយប្រទេសអាល់បានីតាមរយៈទឹកដីកូសូវ៉ូដែលសព្វថ្ងៃកំពុងជាប់ក្នុងជម្លោះជាមួយស៊ែប៊ី។ ដោយមិនរាប់បញ្ចូលកូសូវ៉ូ សែប៊ីមានប្រជាជនរស់នៅប្រមាណ ៦.៦ លាននាក់។[៩] រដ្ឋធានីរបស់សែប៊ីគឺទីក្រុងប៊ែលក្រាដ ហើយក៏ត្រូវជាទីក្រុងធំបំផុតក្នុងប្រទេសផងដែរ។
ទឹកដីប្រទេសស៊ែប៊ីបច្ចុប្បន្នត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងតាំងពីយុគសម័យថ្មបំបែកមកម៉្លេះ មុនពេលកុលសម្ព័ន្ធស្លាវផ្លាស់ទីចូលមកនៅក្នុងសតវត្សរ៍ទី៦។ រដ្ឋតូចៗមួយចំនួនបានលេចខ្លួនឡើងនៅដើមមជ្ឈិមសម័យ ហើយនាពេលនោះត្រូវបានគេចាត់ទុកថាសុង្ករដ្ឋក្រោមអាណាចក្រធំៗនៅជុំវិញដូចជា ប៊ីហ្សង់តាំង ហ្វ្រង់ស៍ និងហុងគ្រីជាដើម។ ព្រះរាជាណាចក្រសែប៊ីត្រូវបានទទួលស្គាល់ពីសំណាក់ប៉ាប និងកុងស្តង់ទីណូប្ល៍នៅក្នុងឆ្នាំ១២១៧ ហើយបានពង្រីកទឹកដីដល់ចំណុចកំពូលក្នុងនាមចក្រភពស៊ែប៊ីក្នុងឆ្នាំ១៣៤៦។ មកត្រឹមពាក់កណ្ដាលសតវត្សរ៍ទី១៦ ចក្រភពអូតូម៉ង់បានកាត់យកទឹកដីទាំងមូលរបស់ប្រទេសសែប៊ីសព្វថ្ងៃ ប៉ុន្តែរបបគ្រប់គ្រងរបស់អូតូម៉ង់នៅស៊ែប៊ីត្រូវបានរំខានម្តងម្កាលដោយអាណាចក្រហាបស្បួក ហើយមកត្រឹមចុងសតវត្សរ៍ទី១៧ ហាបស្បួកក៏បានវាតទីចូលដល់ទឹកដីសែប៊ីកណ្តាលដោយបានរក្សាអំណាចកាន់កាប់នៅត្រឹមតំបន់វ៉ូយវ៉ូឌីណា។ នៅដើមសតវត្សរ៍ទី១៩ បដិវត្តន៍សែប៊ីបានបង្កើតរដ្ឋជាតិស៊ែប៊ីឡើងនៅក្នុងតំបន់បាល់កង់ ហើយក៏បានបន្តពង្រីកទឹកដីបន្ថែម។[១១][១២] នៅក្នុងឆ្នាំ១៩១៨ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី១ ព្រះរាជាណាចក្រសែប៊ីបានបង្រួបបង្រួមជាមួយអតីតទឹកដីហាបស្បួកនៅវ៉ូយវ៉ូឌីណា ហើយក្រោយបន្តិចមកក៏បានបង្រួមបន្តជាមួយប្រជាជាតិស្លាវដទៃទៀតនៅក្នុងតំបន់បង្កើតបានជាយូហ្គោស្លាវី ដែលមានអត្ថិភាពរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលសង្គ្រាមយូហ្គោស្លាវីផ្ទុះឡើង។ បន្ទាប់ពីយូហ្គោស្លាវីបានបែកបាក់ ប្រទេសស៊ែប៊ីក៏បានទៅចងសហភាពជាមួយប្រទេសម៉ុងតេណេគ្រោ[១៣] មុនពេលត្រូវបានរំលាយដោយសន្តិវិធីនៅក្នុងឆ្នាំ២០០៦ ដែលនាំឱ្យស៊ែប៊ីស្ដារឯករាជ្យភាពខ្លួនក្នុងនាមជារដ្ឋអធិបតេយ្យតែមួយឡើងវិញ។[១៤] នៅក្នុងឆ្នាំ២០០៨ តំណាងរាស្ត្រនៃសភាកូសូវ៉ូបានប្រកាសកូសូវ៉ូជារដ្ឋឯករាជ្យដោយឯកតោភាគី ដោយទទួលបាននូវប្រតិកម្មចម្រុះពីសហគមន៍អន្តរជាតិ ខណៈស៊ែប៊ីនៅបន្តទាមទារកូសូវ៉ូជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន។
ស៊ែប៊ីគឺជាប្រទេសដែលមានសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រព័ន្ធសុខាភិបាលសកល បូករួមទាំងប្រព័ន្ធអប់រំបឋមសិក្សា និងមធ្យមសិក្សាឥតគិតថ្លៃដល់ប្រជាពលរដ្ឋរបស់ខ្លួន។ សព្វថ្ងៃ ស៊ែប៊ីជាឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញនិយមសភា និងជារដ្ឋសមាជិកមួយក្នុងអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប ភាពជាដៃគូដើម្បីសន្តិភាព អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ កិច្ចព្រមពៀងពាណិជ្ជកម្មសេរីអឺរ៉ុបកណ្ដាល ហើយកំពុងតែបោះជំហានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ ចាប់តាំងពីឆ្នាំ២០១៤ មក ប្រទេសស៊ែប៊ីបានកំពុងចរចាចូលជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប ហើយអាចក្លាយជាសមាជិកនៃសហភាពមួយនេះនៅឆ្នាំ២០៣០។[១៥] ស៊ែប៊ីបច្ចុប្បន្នគឺប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយអព្យាក្រឹតភាពយោធា។
និរុត្តិសាស្ត្រ
[កែប្រែ]![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រវត្តិសាស្ត្រ
[កែប្រែ]![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កំណត់សម្គាល់
[កែប្រែ]- ↑ ភាសាដែលរដ្ឋទទួលស្គាល់ជាភាសាភាគតិចមានដូចជា៖
ហុងគ្រី បូស្នី អាល់បានី ក្រូអាត ស្លូវ៉ាក រូម៉ានី ប៊ុលហ្ការី រូស៊ីន និងម៉ាសេដ្វាន - ↑ ២,០ ២,១ ដោយមិនរាប់បញ្ចូលប្រជាជនក្នុងទឹកដីកូសូវ៉ូ
- ↑ ៣,០ ៣,១ មិនរាប់បញ្ចូលទិន្នន័យកូសូវ៉ូ
- ↑ ភាសាស៊ែប៊ី៖ Србија / Srbija
- ↑ ភាសាស៊ែប៊ី៖ Република Србија / Republika Srbija
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ "Mother tongue, religion and ethnic affiliation". ABOUT CENSUS. Archived from the original on 15 July 2023. Retrieved 13 September 2025.
- ↑ Kovačević, Miladin (2023). "(ជាភាសាស៊ែប៊ី និងអង់គ្លេស) Статистички годишњак Републике Србије 2023". Statistical Yearbook of Serbia (32): 11. ISSN 0354-4206.
- ↑ Allcock, John B.; Lampe, John R. (2025-04-05). "Serbia". Encyclopedia Britannica. Retrieved 13 September 2025.
- ↑ "Population". www.stat.gov.rs. ការិយាល័យស្ថិតិនៃសាធារណរដ្ឋស៊ែប៊ី (RZS). Retrieved 13 September 2025.
- ↑ "Final results of the Census of Population, Households and Dwellings, 2022". ការិយាល័យស្ថិតិនៃសាធារណរដ្ឋស៊ែប៊ី. 28 April 2023. Archived from the original on 6 January 2024. Retrieved 13 September 2025.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2024 Edition. (Serbia)". www.imf.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 22 October 2024. Retrieved 13 September 2025.
- ↑ "Poverty and Social Inequality, 2024". ការិយាល័យស្ថិតិនៃសាធារណរដ្ឋស៊ែប៊ី. Retrieved 13 September 2025.
- ↑ "Human Development Report 2025" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 6 May 2025. Archived (PDF) from the original on 6 May 2025. Retrieved 13 September 2025.
- ↑ ៩,០ ៩,១ "South-Eastern Europe - UNECE". unece.org. អង្គការសហប្រជាជាតិ. Retrieved 13 September 2025.
- ↑ "Serbia: On the Way to EU Accession". worldbank.org. ធនាគារពិភពលោក. 8 April 2013. Archived from the original on 28 October 2023. Retrieved 13 September 2025.
One particular emphasis has been helping Serbia take advantage of its strategic location in central Europe through investments in transport infrastructure.
- ↑ "The Serbian Revolution and the Serbian State". Steven W. Sowards, Michigan State University Libraries. 11 June 2009. Archived from the original on 10 October 2017. Retrieved 13 September 2025.
- ↑ "Serbia | History, Geography, & People | Britannica". www.britannica.com. 2025-04-05. Retrieved 2025-09-13.
- ↑ "Yugoslav Agreement on Succession Issues (2001)". 3 October 2010. Archived from the original on 26 May 2012. Retrieved 13 September 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "FR Yugoslavia Investment Profile 2001" (PDF). EBRD Country Promotion Programme. p. 3. Archived from the original (PDF) on 28 September 2011. Retrieved 13 កញ្ញា 2025.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Milovančević, Vojislav (19 September 2023). "EKSKLUZIVNO Francusko-nemački predlog za proširenje EU: Ako ispuni uslove, Srbija bi mogla da postane članica 2030. godine". Nova.rs. Archived from the original on 20 September 2023. Retrieved 13 September 2025.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
|
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Articles to be expanded
- All articles to be expanded
- Articles with empty sections
- All articles with empty sections
- Articles with hatnote templates targeting a nonexistent page
- អត្ថបទខ្លីមិនពេញលេញ
- ស៊ែប៊ី
- ប្រទេសនៅបាល់កង់
- ប្រទេស និងទឹកដីដែលមានភាសាស៊ែប៊ីជាភាសាផ្លូវការ
- ប្រទេសនៅទ្វីបអឺរ៉ុប
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- រដ្ឋសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ