Jump to content

ខេត្តព្រះដំបង

ពីវិគីភីឌា
ខេត្តព្រះដំបង
จังหวัดพระตะบอง
ខេត្តនៃប្រទេសសៀម
១៩៤១–១៩៤៦
5Flag វរលញ្ឆករ
ទង់ វរលញ្ឆករ
Location of Phra Tabong Province
Location of Phra Tabong Province
ផែនទីខេត្តព្រះដំបង(ពណ៌ក្រហម)
ទីរួម ក្រុងបាត់ដំបង
ប្រវត្តិសាស្ត្រ
 •  សង្គ្រាមបារាំង-សៀម ១៩៤១
 •  សៀមប្រគល់ទឹកដីទៅឲ្យឥណ្ឌូចិនបារាំងវិញ[] ១៧ វិច្ឆិកា ១៩៤៦
បច្ចុប្បន្ន ភាគនៃ  កម្ពុជា

ខេត្តព្រះដំបង (សៀម : จังหวัดพระตะบอง) គឺជាខេត្តរបស់ប្រទេសកម្ពុជាប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមចាប់ពីចុងសតវត្សរ៍ទី ១៨ រហូតត្រូវបានប្រគល់ត្រឡប់មកឲ្យឥណ្ឌូចិនបារាំងវិញនៅក្នុងឆ្នាំ ១៩០៧ និងម្ដងទៀតនៅក្នុងឆ្នាំ ១៩៤១-១៩៤៦ ដែលរដ្ឋាភិបាលសៀមដឹកនាំដោយលោកសេនាប្រមុខប្លែក វិបុលសង្គ្រាមបានឈ្លានពាននិងកាន់កាប់យកខេត្តនេះនៅក្នុងអំឡុងសម័យអាណានិគមនិយមជប៉ុននៅក្នុងសង្គ្រាមលោកលើកទៅ ២។ខេត្តនេះត្រូវបានរំលាយចោលហើយប្រគល់ទៅឲ្យបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦។បច្ចុប្បន្នតំបន់នេះគឺស្ថិតនៅក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និង មួយផ្នែកខ្លះនៃខេត្តបន្ទាយមានជ័យរបស់ព្រះរាជាណាចក្រកម្ពុជា[][][]

ឈ្មោះ

[កែប្រែ]

ព្រះដំបង (សៀម : พระตะบอง) គឺជាឈ្មោះជាភាសាសៀមដែលជាព្រះនាមរបស់ព្រះបាទដំបងគ្រញូងដែលគេបានយកមកដាក់ឲ្យខេត្តបាត់ដំបងតាមរយៈរឿងព្រេងខ្មែរពោលគឺនៅពេលដែលព្រះបាទដំបងគ្រញូងបានចោលដំបងពីក្រុងអង្គរទៅហើយក៏បានមកធ្លាក់នៅបរិវេណទឹកដីត្រង់ខេត្តបាត់ដំបងសព្វថ្ងៃនេះ។[]

ប្រវត្តិសាស្ត្រ

[កែប្រែ]
ផែនទីសៀមនៅក្នុងឆ្នាំ ១៩០០
ផែនទីខេត្តព្រះដំបងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមនៅក្នុងឆ្នាំ ១៩០០

បើទោះបីជាសៀមបានឈ្លានពានប្រទេសកម្ពុជានៅត្រង់បរិវេណទឹកដីនេះតាំងពីដើមសតវត្សរ៍ទី ១៥ មកក៏ដោយក៏ការរៀបចំគ្រប់គ្រងជាផ្លូវការរបស់រាជការសៀមទៅលើតំបន់នេះទើបតែមាននៅចុងសតវត្សរ៍ទី ១៨ តែប៉ុណ្ណោះពោលគឺនៅដើមសម័យបាងកកដែលគេស្គាល់តំបន់នោះថាជាកម្ពុជាខាងក្នុងចៅហ្វាទឡ្ហៈបែននៃគ្រួសារត្រកូលអភ័យវង្សត្រូវបានតែងតាំងជាចៅហ្វាយក្រុងដែលមានគោរម្យងារចៅពញាអភ័យធីបែស(បែន)។គ្រួសាររបស់លោកបានគ្រប់គ្រងក្រុងព្រះតំបងអស់ ០៥ ជំនាន់រហូតដល់ឆ្នាំ ១៩០៧។នៅក្នុងឆ្នាំដដែលនោះព្រះតំបងរួមជាមួយនឹងសៀមរ៉ាដ្ឋនិងសុីសុផុនត្រូវបានសៀមប្រគល់ទៅឲ្យឥណ្ឌូចិនបារាំងវិញជាថ្នូរដោះដូរយកខេត្តត្រាច[]និងស្រុកដានសៃរបស់ខេត្តលើយដោយអនុលោមទៅនឹងសន្ធិសញ្ញាបារាំង-សៀមដែលបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧។


រាជក្រឹត្យព្រះបាទរាមាទី៨

[កែប្រែ]

ភ្លាមៗនោះ គឺមួយឆ្នាំក្រោយមកនៃឆ្នាំ១៩៤១ គឺនៅឆ្នាំ១៩៤២ ឬព.ស.២៤៨៥ ក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៍ថៃ រាជការថៃក៏បានចាត់របៀប បង្កើតក្រុងបាត់ដំបងឡើង និងដោយមានព្រះរាជក្រឹត្យផ្លូវការដូចខាងក្រោម (ព្រះរាជក្រឹត្យនេះត្រូវបានចុះក្នុងព្រះរាជកិច្ច នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤២ សៀវភៅទី៥៩ ចំណុចទី៧៣)។

ព្រះរាជក្រឹត្យ

ចាត់តាំងមឿងព្រះតំបង ចង្វាតព្រះតំបង គ.ស.១៩៤២


ក្នុងព្រះបរមនាមនៃសម្ដេចព្រះចៅយូហួអានន្ទមហិតល គណៈភូសម្រេចរាជការជំនួសព្រះអង្គ (តាមប្រកាសប្រធានសភាតំណាងរាស្ត្រ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៣៧ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤១) អាទិត្យទិពអាភា ប្រីតី ភ្នំយង្គ

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៤២ ជាឆ្នាំទី៩ នៃរជ្ជកាលបច្ចុប្បន្ន
ដោយមានការយល់ស្របឲ្យមានការចាត់តាំងទីប្រជុំជនមួយផ្នែកនៃសង្កាត់ទេសបាល ជាទីតាំងរបស់សាលាចង្វាត មឿងព្រះតំបង ចង្វាតព្រះតំបង ឲ្យក្លាយជាទេសបាល នោះ គណៈភូសម្រេចរាជការជំនួសព្រះអង្គ ក្នុងព្រះបរមនាមនៃសម្ដេចព្រះចៅយូហួ អាស្រ័យអំណាចតាមមាត្រាទី៩ នៃព្រះរាជបញ្ញត្តិក្រុង គ.ស.១៩៣៨ ទើបចាត់ឲ្យមានកំណត់ព្រះរាជក្រឹត្យនេះឡើង ដូចតទៅនេះ
  • មាត្រា១: ព្រះរាជក្រឹត្យនេះឲ្យឈ្មោះថា «ព្រះរាជក្រឹត្យចាត់តាំងទេសបាលព្រះតំបង ចង្វាតព្រះតំបង គ.ស.១៩៤២»
  • មាត្រា២: ឲ្យប្រើព្រះរាជក្រឹត្យនេះតាំងតែពីថ្ងៃប្រកាសក្នុងព្រះរាជកិច្ចតទៅ
  • មាត្រា៣: ឲ្យដំឡើងឋានៈតំបន់មួយចំនួននៃទីប្រជុំជន សង្កាត់ព្រះតំបង ចង្វាតព្រះតំបង តាមដែនដែលបានកំណត់ក្នុងមាត្រា៤ ឡើងជាទេសបាល មានឈ្មោះថា «ទេសបាលមឿងព្រះតំបង ខេត្តព្រះតំបង»
  • មាត្រា៤: ឲ្យកំណត់ដែនក្រុងព្រះតំបង ចង្វាតព្រះតំបង ដូចតទៅនេះ៖
    • ផ្នែកខាងជើង ចាប់ពីបង្គោលទី១ ដែលមានទីតាំងនៅចំណុចបែងចែកដែនស្រុកខ្លងឯក ដែលត្រង់ទៅពីផ្លូវព្រះតំបងទៅស្រីសោភណ្ឌ មកទល់នឹងចំណុចដែនស្រុកខ្លងឯកឆ្ពោះត្រង់ទៅស្ទឹងព្រះដំបង ជាខ្សែត្រង់ទៅតាមទិសខាងកើតតាមដែនស្រុកខ្លងឯក ឆ្លងស្ទឹងព្រះដំបង រហូតដល់វត្តបាឡាត់ រួចអែបឆ្វេងនៃស្ទឹងវត្តបាឡាត់ រហូតដល់បង្គោលទី២ ដែលមានទីតាំងនៅខាងលើផ្នែកខាងឆ្វេងនៃស្ទឹងវត្តបាឡាត់ និងមានចំងាយពីផ្នែកខាងស្ដាំនៃស្ទឹងព្រះដំបង១៦៥ម៉ែត្រ
    • ផ្នែកខាងកើត ចាប់ពីបង្គោលទី២ ជាខ្សែត្រង់ទៅទិសខាងកើតឆៀងខាងត្បូង រហូតដល់ប្រសព្វនឹងខ្សែស្រុកហ្ល័កហ្វាយ ដែលជាទីតាំងរបស់បង្គោលទី៣ ពីបង្គោលទី៣ ជាខ្សែត្រង់ទៅទិសខាងត្បូង ស្របទៅតាមដែនស្រុកហួយហ្វាយ រហូតដល់បង្គោលទី៤ ដែលមានទីតាំងទីប្រសព្វដែនស្រុកហួយហ្វាយដែលឆ្ពោះត្រង់ពីផ្លូវព្រះដំបងទៅអធឹកទេវតេជ កាត់នឹងខ្សែដែនស្រុកហួយហ្វាយ ដែលត្រង់មកពីស្ទឹងព្រះដំបង
    • ផ្នែកខាងត្បូង ពីបង្គោលទី៤ បែកជាមុំស្ដាំជាខ្សែត្រង់ទៅទិសខាងលិច តាមខ្សែដែនស្រុកហួយហ្វាយ ឆ្លងស្ទឹងព្រះដំបងទៅតាមខ្សែដែនស្រុកសួននុន ចំណុចបង្គោលទី៥ ដែលមានទីតាំងនៅប្រសព្វដែនស្រុកសួននុន ដែលត្រង់ទៅពីស្ទឹងព្រះដំបងកាត់គ្នានឹងខ្សែដែនស្រុកសួននុនដែលត្រង់ទៅពីមាត់ដំណាក់ព្រះចៅមុនីវង្ស ផ្នែកខាងកើត
    • ផ្នែកខាងលិច ពីបង្គោលទី៥ បែកជាមុំស្ដាំជាខ្សែត្រង់ទៅទិសខាងជើងតាមខ្សែដែនស្រុកសួននុន និងខ្សែដែនស្រុកផឹងហ្លួង ចំណុចបង្គោលទី៦ ដែលមានទីតាំងនៅចំណុចដើមនៃខ្សែដែនស្រុកសួននុន បែកទៅជួបនឹងខ្សែដែនស្រុកខ្លងឯក ពីបង្គោលទី៦ ជាខ្សែត្រង់ទៅទិសខាងជើងតាមខ្សែដែនស្រុកសួននុន និងខ្សែដែនស្រុកខ្លងឯក បញ្ចប់នឹងបង្គោលទី១ ដូចដែលបានបង្ហាញនៅក្នុងផែនទីដែលភ្ជាប់មកជាមួយព្រះរាជក្រឹត្យនេះ តាមខ្សែដែនដែលបានកំណត់នៅក្នុងវគ្គមុន ឲ្យមានខ្សែដែនតូចៗភ្ជាប់ដើម្បីបង្ហាញពីខ្សែដែនទាំងមូលតាមសមគួរ
  • មាត្រា៥: ដី ឬផ្ទះសម្បែងរបស់ប្រជាជនណាដែលឆ្លងចូលក្នុងខ្សែដែនដែលបានកំណត់ក្នុងមាត្រា៤ ឲ្យកំណត់ជាដី ឬផ្ទះសម្បែងដែលជាប់តជាមួយគ្នា ហេតុដូចនេះឲ្យភ្ជាប់ចូលមកតំបន់របស់ក្រុងទាំងអស់
  • មាត្រា៦: ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុវត្តតាមព្រះរាជក្រឹត្យនេះ

អ្នកទទួលស្នងព្រះរាជឱង្ការ

ចមពល ប. ពិបូលសង្គ្រាម

នាយករដ្ឋមន្ត្រី []

នៅក្នុងឆ្នាំ ១៩៤១ ដោយមានការជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺចក្រភពជប៉ុនដែលបានកាន់កាប់សៀមនៅពេលនោះ សៀមក៏បានឈ្លានពានយកទឹកដីដែលខ្លួនធ្លាប់បានប្រគល់ទៅឲ្យបារាំងនៅក្នុងឆ្នាំ ១៩០៧ រួចទៅហើយត្រឡប់មកវិញ។ទឹកដីទាំងនោះត្រូវបានប្រទេសកម្ពុជាបែងចែកទៅជាស្រុកថ្មីៗហើយត្រូវប្រគល់មកឲ្យសៀមវិញនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៤១។សៀមក៏បានបង្កើតទៅជាខេត្ត(ចង្វាត)ចំនួន ០៣ គឺចង្វាតព្រះតំបង(ដែលមានព្រំសីមាថ្មីត្រូវនឹងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តប៉ៃលិនរបស់ប្រទេសកម្ពុជាសព្វថ្ងៃ)ចង្វាតវិបុលសង្គ្រាម(ត្រូវនឹងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាសព្វថ្ងៃ) និង ចង្វាតនគរចម្ប៉ាស័ក្ដិ(ត្រូវនឹងមួយផ្នែកធំនៃខេត្តព្រះវិហាររបស់ប្រទេសកម្ពុជានិងមួយផ្នែកតូចនៃខេត្តចម្ប៉ាស័ក្តិ[]របស់លាវសព្វថ្ងៃ)។ផ្ទៃដីដើមរបស់ខេត្តតាំងពីនៅភូមិភាគបូព៌ា(បើគិតទីតាំងភូមិសាស្ត្រប្រទេសសៀមសព្វថ្ងៃខេត្តព្រះដំបងគឺស្ថិតនៅបូព៌ាប្រទេស)ក្រុមវិចិត្រករបានកំណត់ឲ្យខេត្តព្រះដំបងប្រើត្រាប្រចាំខេត្តដោយមានរូបព្រះបាទដំបងគ្រញូងឈរកាន់ដំបងតាមតំណាលរឿងនៅទីនោះដែលជាប្រភពនៃឈ្មោះខេត្តនេះ។

ត្រាចង្វាតព្រះតំបង ជាព្រះឆាយាលក្ខណ៍នៃព្រះបាទតំបងគ្រញូង

[]

ថៃត្រូវបានបង្ខំអោយប្រគល់ទឹកដីនេះសាជាថ្មីវិញនៅឆ្នាំ១៩៤៦ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ អនុលោមទៅតាមលក្ខខណ្ឌដើម្បីឱ្យថៃបានចូលរួមជាសមាជិកក្នុងអង្គការសហប្រជាជាតិ

បំណែងចែករដ្ឋបាល

[កែប្រែ]

គ្រាដែលវាត្រូវបានបញ្ច្ចូលទៅក្នុងទឹកដីថៃសាជាថ្មីវិញនៅថ្ងៃទី២៣ កក្កដា ១៩៤១ ព្រះតំបងត្រូវបានបែងចែកជា ប្រាំពីរអំពើ ("อำเภอ" "អាំភើ") (ស្រុក):

ឈ្មោះ សៀម ត្រូវនឹងទឹកដីខ្មែរបច្ចុប្បន្ន
មឿងព្រះតំបង เมืองพระตะบอง (មឿងផ្រះតៈបង) ស្រុកថ្មគោល, ក្រុងបាត់ដំបង (អតីតស្រុកបាត់ដំបង១៩៥៣)
ព្រហ្មយោធី/ប៉ាកព្រែក (១៩៤៣) พรหมโยธี (ផ្រមយោធី) ស្រុកសង្កែ, ស្រុកឯកភ្នំ (អតីតស្រុកសង្កែ១៩៥៣)
អធឹកទេវតេជ/រណនភាកាស (១៩៤៣) อธึกเทวเดช (អាថឹកថេវាដេត) ស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកបាណន់ ស្រុកគាស់ក្រឡ (អតីតស្រុកមោងឫស្សី១៩៥៣)
មង្គលបុរី/ព្រហ្មយោធី (១៩៤៣) มงคลบุรี (មុងឃុនបុរ៊ី) ស្រុកមង្គលបុរី ស្រុកបវេល ស្រុកកំរៀង ស្រុកភ្នំព្រឹក (អតីតស្រុកមង្គលបុរី១៩៥៣)
ឝ្រីសោភណ ศรีโสภณ (ស៊ីសោភន់) ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក (អតីតស្រុកសិរីសោភ័ណ១៩៥៣)
សិន្ធុសង្គ្រាមជ័យ สินธุสงครามชัย (សិនធុស៊ុងក្រាមឆៃ) ស្រុកភ្នំស្រុក និង ស្រុកព្រះនេត្រព្រះ (អតីតស្រុកទឹកជោរ១៩៥៣)
ពៃលិន ไพลิน (ផៃលិន) ខេត្តប៉ៃលិន ស្រុកសំឡូត ស្រុករតនមណ្ឌល (អតីតស្រុកប៉ៃលិន១៩៥៣)
ផែនទីរដ្ឋបាលតាមគំនូសប៉ាន់ស្មាន ចង្វាតព្រះតំបង ដែលត្រូវនឹងឈ្មោះបំណែងចែករដ្ឋបាលខ្មែរសម័យ សង្គមរាស្ត្រនិយម រឺ ឆ្នាំ១៩៥៣

អតីតស្រុកបីរបស់កម្ពុជាត្រូវបានដាក់ឈ្មោះឡើងវិញជាកិត្តិយសដល់មន្ត្រីយោធាដែលបានដឹកនាំកងពលធំបីនៃកងយោធពលភូមិន្ទថៃក្នុងសង្គ្រាមបារាំង-ថៃ:

  • ព្រហ្មយោធី (ថៃ: พรหมโยธี) យកតាមឈ្មោះ ពាន់ឯក (វរសេនីយឯក) ហ្លួងព្រហ្មយោធី (ឈ្មោះសាមញ្ញ ម័ង្ករ ព្រហ្មយោធី ក្រោយមកក្លាយជានាយឧត្តមសេនីយ) ដែលជាអ្នកបញ្ជាពលប្រដាប់អាវុធ។
  • អធឹកទេវតេជ (ថៃ: อธึกเทวเดช) ត្រូវបានដាក់ឈ្មោះតាម ពលអាកាស ហ្លួង អធឹកទេវតេជ (ឈ្មោះសាមញ្ញ បុញចៀម កោមលមិឝ្រ) ដែលបញ្ជាពលអាកាស។
  • ត្រូវបានប្ដូរឈ្មោះជាថ្មីនៅក្នុងឆ្នាំ១៩៤៣ ទៅជារណនភាកាឝ (ថៃ: รณนภากาศ) ក្រោយពីហ្លួងអធឹកទេវតេជ លាលែងពីតំណែងរបស់លោក។
  • សិន្ធុសង្គ្រាមជ័យ (ថៃ: สินธุสงครามชัย) ត្រូវបានដាក់តាមពលរឿត្រី (ឧត្តមនាវីត្រី) ហ្លួងសិន្ធុសង្គ្រាមជ័យ (ឈ្មោះសាមញ្ញ សិន្ធុ៍ កមលនាវិន ក្រោយមកជា ពលរឿឯក = ឧត្តមនាវីឯក) ដែលជាអ្នកបញ្ជាការកងទ័ពជើងទឹក។

នៅថ្ងៃទី២៣ ធ្នូ ១៩៤១ ស្រីសោភ័ណ និង សិន្ធុសង្គ្រាមជ័យត្រូវបានកំណត់អោយនៅក្រោមចំណុះ ចង្វាតពិបូលសង្គ្រាមវិញ។[១០]

នៅថ្ងៃ ៣ វិច្ឆិកា ១៩៤២ មឿងព្រះតំបង ត្រូវបានតំឡើងជា (ទេឝបាលមឿង)។[១១]

ថ្ងៃ ១៧ កញ្ញា ១៩៤៣ ដោយសារទំហំតូច របស់មឿងនេះ ព្រហ្មយោធី ក៏ត្រូវទម្លាក់មកត្រឹមជា កិងអំពើវិញ (กิ่งอำเภอ) ហើយកែឈ្មោះថា បា៉កព្រែក រឺ បាក់ព្រា(ថៃ: ปากแพรก) ប្រហែលជាត្រូវតែនឹងស្រុកឯកភ្នំមួយទេ។ ក្នុងពេលតែមួយ តំបលបួននៃមឿងមង្គលបូរី ត្រូវបានដាក់បញ្ចូលទៅក្នុងមឿងព្រហ្មយោធីថ្មីវិញ។[១២]

មកដល់គ.ស១៩៤៦ ខែត្រព្រះដំបងមានស្រុកគ្រប់គ្រងចំនួន៥ គឺ ស្រុកមឿងព្រះដំបង ស្រុកព្រហ្មយោធី ស្រុកអធិកទេវតេជ ស្រុកមង្គលបុរី និងស្រុកប៉ៃលិន។ [១៣] [១៤]

សូមមើលផងដែរ

[កែប្រែ]

ឯកសារពិគ្រោះ

[កែប្រែ]
  1. United Nations Treaty Series. 344. Secretariat of the United Nations. 1959. pp. 59-93. https://treaties.un.org/doc/Publication/UNTS/Volume%20344/v344.pdf. 
  2. Admin. "ប្រវត្តិខេត្ត - រដ្ឋបាលខេត្តប៉ៃលិន" (ជាen-US). រដ្ឋបាលខេត្តប៉ៃលិន. https://www.pailin.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9E%BB%E1%9E%84. 
  3. "Request Rejected". www.banteaymeanchey.gov.kh. Retrieved 2025-08-23.
  4. SokMean. "ប្រវត្តិខេត្តបាត់ដំបង - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%94%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%8A%E1%9F%86%E1%9E%94%E1%9E%84. 
  5. "ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/11 - Wikisource". wikisource.org (in អង់គ្លេស). Retrieved 2025-08-24.
  6. ខេត្តខ្មែរដែលបាត់បង់នៅប្រទេសសៀម
  7. ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្រះ​ដំបង​ គ.ស.​១៩៤២
  8. ខេត្តខ្មែរដែលបាត់បង់នៅប្រទេសលាវ
  9. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
  10. The Royal Gazette, Vol. 58, Page 1920-22, พระราชบัญญัติเปลี่ยนแปลงเขตต์จังหวัดนครจัมปาศักดิ์ จังหวัดพิบูลสงคราม และจังหวัดพระตะบอง พุทศักราช ๒๔๘๔. Archived 2011-11-07 at the វេយប៊ែខ ម៉ាស៊ីន. December 30, 1941. Retrieved on November 24, 2008.
  11. The Royal Gazette, Vol. 59, Page 2254-58, พระราชกริสดีกา จัดตั้งเทสบาลเมืองพระตะบอง จังหวัดพระตะบอง พุทธสักราช 2485. Archived 2012-01-27 at the វេយប៊ែខ ម៉ាស៊ីន. November 24, 1942. Retrieved on November 24, 2008.
  12. The Royal Gazette, Vol. 60 No. 51, Page 3054-55, เรื่องลดถานะและจัดตั้งอำเพอ ไนจังหวัดพระตะบอง. Archived 2012-05-28 at the វេយប៊ែខ ម៉ាស៊ីន. September 28, 1943. Retrieved on November 24, 2008.
  13. សុភ័ក្ត្រ ខែត្រ​វិបុលសង្គ្រាម
  14. The Royal Gazette, Vol. 59, Page 2254-58, พระราชกริสดีกา จัดตั้งเทสบาลเมืองพระตะบอง จังหวัดพระตะบอง พุทธสักราช 2485. Archived 2012-01-27 at the វេយប៊ែខ ម៉ាស៊ីន. November 24, 1942. Retrieved on November 24, 2008.

តំណក្រៅ

[កែប្រែ]

Coordinates: 13°00′N 103°00′E / 13.000°N 103.000°E / 13.000; 103.000